Serey is utilizing Blockchain technology

របបអាហារនេះ ធ្វើឱ្យសក់រឹងមាំ និងកាត់បន្ថយសក់ជ្រុះ

sivya

សុខភាព៖ របបអាហារបានចូលរួមចំណែកជម្រុញឱ្យសរសៃសក់ស្អាត រឹងមាំ ទន់ល្មើយ និងទប់ស្កាត់បញ្ហាជ្រុះសក់។




អាហារមួយចំនួនមានសម្បូរសារធាតុអង់ទីអុងទីលីន វីតាមីន E និងវីតាមីន C ដែលមានគុណប្រយោជន៍ដល់សរសៃសក់ ដោយវាជួយចិញ្ចឹម និងបំប៉នសរសៃសក់ឱ្យរឹងមាំ ព្រមទាំងកាត់បន្ថយបញ្ហាជ្រុះសក់ថែមទៀតផង។




ខាងក្រោមនេះ ជាប្រភេទអាហារដែលធ្វើឱ្យស្អាត រឹងមាំ ទន់រលោង៖


- បន្លែដែលមានពណ៌បៃតង ដូចជា ស្ពៃហាងស្ពៃជើងទា ខាត់ណា...


- ផ្លែឈើ ដូចជា ផ្លែប៉ោម ត្រពាំងបាយជូរ ក្រូច និងផ្លែទាបបារាំង...


- អាហារប្រភេទសាច់ក៏ចូលរួមចំណែកយ៉ាងល្អសម្រាប់សក់ផងដែរ




សូមញ៉ាំអាហារ ដែលមានបញ្ចូលគ្រឿងផ្សំខាងលើ ទើបទទួលបានអត្ថប្រយោជន៍ចំពោះសក់រឹតតែខ្លាំង ខុសពីអាហារធម្មតា។




សូមបញ្ជាក់ថាៈ ក្នុងករណី លោកអ្នកបរិភោគអាហារខ្វះវីតាមីនគ្រប់គ្រាន់ ព្រមទាំងមិនបានយកចិត្តទុកដាក់ក្នុងការថែទាំសក់ នោះសរសៃសក់របស់លោកអ្នក ច្បាស់ជាប្រឈមមុខនិងបញ្ហា សក់ខូច បែកចុង គ្មានទម្ងន់ និងបញ្ហាសក់ជ្រុះខុសពីធម្មតា៕

1067.703 SRY$0.00
SmartVey

Comments