Serey is utilizing Blockchain technology

វិធីសាស្ត្រ ៦យ៉ាងជួយឲ្យការធ្វើបទបង្ហាញជាភាសាអង់គ្លេសឲ្យបានល្អ

sivya

វិធីសាស្ត្រ ៦យ៉ាងជួយឲ្យការធ្វើបទបង្ហាញជាភាសាអង់គ្លេសឲ្យបានល្អ


អ្នកប្រហែលជាធ្លាប់បានគិតហើយថាការធ្វើបទបង្ហាញអំពីអ្វីមួយវាមិនងាយស្រួលនោះទេ មិនថានិយាយជាភាសាជាតិ ឬភាសាបរទេសនោះទេ។ ប៉ុន្តែ ប្រសិនបើអ្នកដឹងពីវិធីសាស្ត្ររៀបចំខ្លះៗក្នុងការធ្វើបទបង្ហាញទុកជាមុននោះវាពិតជាមានសារៈសំខាន់មិនថាទាំងនៅក្នុងការសិក្សា ការងារ ឬវិស័យផ្សេងទៀតនោះឡើយ។ ត្រឡប់មកវិញ យើងសាកស្រមៃថាយើងត្រូវរៀបចំធ្វើបទបង្ហាញមួយដែលតម្រូវឱ្យនិយាយជាភាសាអង់គ្លេស តើអ្នកគិតថាអ្នកត្រូវត្រៀមអ្វីទុកខ្លះ?

ប្រសិនបើអ្នកកំពុងតែរៀនភាសាអង់គ្លេស ឬកំពុងតែស្វែងរកការងារនៅក្រុមហ៊ុនអន្តរជាតិដែលប្រើប្រាស់ភាសាអង់គ្លេស ដូច្នេះអ្នកត្រូវយល់ដឹងពីវិធីសាស្ត្រមួយចំនួនដែលអាចជួយឱ្យអ្នកអភិវឌ្ឍន៍ជំនាញនិយាយជាសាធារណៈបានល្អប្រសើរជាងមុន។

១) ហ្វឹកហាត់ការបញ្ចេញសំឡេង និងកំណត់ពេលវេលា

ច្បាស់ណាស់ថានៅពេលធ្វើបទបង្ហាញគឺអ្នកតែងតែមានអារម្មណ៍ភ័យខ្លាច ប៉ុន្តែកុំភ័យ។ អ្នកអាចព្យាយាមសាកល្បងហាត់សមការនិយាយរបស់នៅមុខកញ្ចក់ ដោយការធ្វើបែបនេះអាចជួយឱ្យអ្នកមានភាពស៊ាំជាមុន ឬសាកធ្វើបទបង្ហាញទៅកាន់មិត្តភក្ដិរបស់មុននឹងការធ្វើបទបង្ហាញមែនទែនមកដល់។ ការធ្វើបែបនេះដើម្បីប្រាកដថាការលើកដាក់សំឡេងរបស់មានភាពត្រឹមត្រូវ និងច្បាស់ៗ។

ការកំណត់ពេលវេលាឱ្យច្បាស់លាស់ក្នុងអំឡុងពេលធ្វើបទបង្ហាញក៏មានភាពសំខាន់ផងដែរ។ អ្នកត្រូវប្រាកដថាការនិយាយរបស់អ្នកមិនវែងពេក ហើយក៏មិនខ្លីពេក ដោយនិយាយចាប់យកចំណុចសំខាន់ៗនៃខ្លឹមសារប៉ុណ្ណោះ។

២) ណែនាំខ្លួន និងប្រាប់ពីចំណុចដែលអ្នកនឹងត្រូវធ្វើបទបង្ហាញ

ត្រូវប្រាកដថាអ្នកបានណែនាំខ្លួនជាមុនសិនដោយនិយាយ ដោយអាចរៀបរាប់ពីឈ្មោះ មុខងារ តួនាទី និងប្រាប់ប្រធានបទដែលអ្នកនឹងត្រូវពិភាក្សា ឬចែករំលែក។ ការធ្វើបែបនេះវាមិនត្រឹមតែជួយឱ្យអ្នកក្ដោបប្រធានបទបានទាំងមូលនោះទេ ថែមទាំងជួយឱ្យអ្នកដែលស្ដាប់យល់ពីខ្លឹមសារជាមុនបានល្អទៀតផង។

៣) មានភាពច្បាស់លាស់នៅពេលផ្លាស់ប្ដូរចំណុចក្នុងប្រធានបទ

វាពិតជាមានសារៈសំខាន់ណាស់ដែលយើងត្រូវនិយាយយ៉ាងណាឱ្យអ្នកស្ដាប់ដឹងថាយើងនិយាយដល់ចំណុចណា ដោយការប្រើប្រាស់ឃ្លាភ្ជាប់សេចក្ដីផ្សេងៗ។ ព្យាយាមកុំនិយាយស្មើគ្នារហូតដល់ចប់ ព្រោះវាអាចនឹងធ្វើឱ្យអ្នកស្ដាប់មានភាពធុញទ្រាន់។ ព្យាយាមប្រើប្រាស់ឃ្លា (Phrases) ឬព័ត៌មានផ្សេងដើម្បីឱ្យអ្នកស្ដាប់ដឹងថាអ្នកនឹងនិយាយអំពីអ្វីនៅចំណុចបន្ទាប់។ ឧបករណ៍ “as I will explain in a while” or “I will deep dive into this subject in a moment.” ជាដើម។

៤) មានភាពជឿជាក់ និងក្លាហាន

ដើម្បីក្លាយជាអ្នកធ្វើបទបង្ហាញល្អម្នាក់ (good presenter) អ្នកប្រាកដថាអ្នកមាន៖

Lots of eye contact

Comments or anecdotes with a touch of humor

Supporting materials for digital presentations

Pictures

Short phrases to explain your point

៥) សង្ខេបខ្លឹមសារប្រធានបទទាំងមូល

នៅចំណុចចុងក្រោយនៃការធ្វើបទបង្ហាញរបស់អ្នក សូមធ្វើការសង្ខេបលើចំណុចសំខាន់ដែលអ្នកបានពិភាក្សាឡើងវិញ។ បន្ទាប់មកបញ្ចេញមតិយោបល់ និងគំនិតផ្ទាល់ខ្លួនរបស់អ្នក ឬក៏ជាសារផ្សេងទៅកាន់អ្នកស្ដាប់ (audiences) និងជាចុងក្រោយត្រូវធ្វើការអរគុណសម្រាប់ការចំណាយពេលក្នុងការយកចិត្តទុកដាក់ស្ដាប់របស់ អ្នកចូលរួម។

៦) ត្រូវប្រាកដថាអ្នកស្ដាប់អាចយល់ និងទទួលបាននូវអ្វីដែលអ្នកនិយាយ

បន្ទាប់ពីការធ្វើបទបង្ហាញរបស់អ្នកត្រូវបានបញ្ចប់ អ្នកអាចធ្វើការសួរនិងឆ្លើយ (Q&A) ដើម្បីដឹងថា audiences ទទួលអ្វីខ្លះពីការធ្វើបទបង្ហាញរបស់អ្នក តែអ្នកក៏ប្រាកដផងដែរថាអ្នកអាចឆ្លើយសំណួរដែល audiences បានសួរដោយការរកចម្លើយត្រៀមទុកជាមុន។ នៅពេលណាដែលអ្នកយល់ពីប្រធានបទខ្លួនឯងបានច្បាស់វាក៏មានភាពងាយស្រួលក្នុងឆ្លើយដោយមានទំនុកចិត្តផងដែរ៕




Copyright © www.camedu-learning.com

1492.402 SRY$0.00
SmartVey

Comments