Serey is utilizing Blockchain technology

កូនចូលចិត្តបៀមដៃ នឹងប្រឈមគ្រោះថ្នាក់អ្វីទៅ?

sivya

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីគ្រោះថ្នាក់ដែលកូននឹងប្រឈមមុខពេលដែលគេចូលចិត្តបៀមដៃ។ តើមានអ្វីខ្លះទៅ?


នៅពេលដែលកូនចូលចិត្តយកដៃរបស់គេទៅខាំ ឬទៅជញ្ជក់ យូរទៅនឹងអាចធ្វើឲ្យដៃកូនរបួស ព្រោះដៃរបស់កូននឹងពោរពេញទៅដោយទឹកមាត់ពេលដែលគេបៀមដៃច្រើន។ ជាហេតុដែលធ្វើឲ្យដៃនោះរីក ហើយងាយខាំឲ្យរបួសខ្លាំងណាស់។

នៅពេលដែលកូនបៀមដៃច្រើន នឹងធ្វើឲ្យមេរោគទាំងឡាយដែលស្ថិតក្នុងនោះរត់ចូលក្នុងពោះរបស់កូនទាំងអស់។ ជាហេតុដែលធ្វើឲ្យកូនអាចប្រឈមនឹងអាការៈរាក ព្រមទាំងអាចផ្តាសាយច្រើន ឬធ្វើឲ្យកូនអាចកើតជំងឺជាច្រើនទៀត។

កូនដែលចូលចិត្តបៀមដៃច្រើន នឹងធ្វើឲ្យធ្មេញដុះចេញមកមិនត្រូវជួរគ្នាទេ។ ដូចនេះ អ្នកម្តាយគួរតែប្រយ័ត្ន ដោយមិនគួរឲ្យកូនរបស់អ្នកបៀមដៃច្រើននោះឡើយ ទើបមិនកើតមានបញ្ហាទាំងឡាយខាងលើនេះ៕

1002.275 SRY$0.00
SmartVey

Comments