Serey is utilizing Blockchain technology

បើមានបញ្ហា៩យ៉ាងនេះ ឲ្យតែមានថ្នាំអាស្ពីរីនគឺដឹងតែអូខេហ្មង!

sivya



ខាងក្រោមនេះជាអត្ថប្រយោជន៍៩យ៉ាងផ្សេងទៀតរបស់ថ្នាំអាស្ពីរីនដែលយើងមិនធ្លាប់បានដឹងពីមុន៖


១. នៅពេលសត្វល្អិតតិចឬខាំ


យើងអាចយកថ្នាំអាស្ពីរីនមួយគ្រាប់មកលញ់នៅចំកន្លែងដែលសត្វល្អិតតិចឬខាំដើម្បីបំបាត់ការរមាស់ឬក្រហាយ។



២. ជួយបំបាត់កន្ទួលក្រហមឬមុន


មនុស្សភាគច្រើននៅពេលដែលដល់វ័យជំទង់ការកើតមុននៅលើមុខឬដងខ្លួនវាតែងតែកើតមានឡើង ហើយវាគឺគួរឲ្យធុញបំផុត។ ប៉ុន្តែអ្នកដឹងទេថ្នាំអាស្ពីរីនអាចជួយកម្ចាត់វាបាន។ អ្វីដែលយើងត្រូវធ្វើនោះគឺ យកថ្នាំអាស្ពីរីន១គ្រាប់មកកិនវាឲ្យម៉ត់ហើយលាយជាមួយនឹងទឹករួចលាបនៅលើមុនក្រហមៗរបស់អ្នក។ ទុកចោលមួយសន្ទុះសឹមលាងជម្រះចេញជាមួយនឹងសាប៊ូ។ អ្នកនឹងឃើញលទ្ធផលបន្ទាប់ពីនោះ មុនក្រហមនឹងក្រាបបន្តិចម្ដង។



៣. ជួយជម្រុះកោសិកាស្បែកចាស់


ថ្នាំអាស្ពីរីនមិនត្រឹមតែជួយបង្ក្រាបមុនក្រហមនោះទេ វាជួយជម្រុះកោសិកាស្បែកចាស់ៗនិងជួយផ្តល់សំណើមដល់ស្បែករបស់យើងទៀតផង។ អ្នកគ្រាន់តែដាក់ទឹកក្នុងកែវចំណុះមួយភាគបួនរួចកិនអាស្ពីរីន៥គ្រាប់ដាក់ចូលក្នុងកែវនោះ រួចហើយលាយជាមួយទឹកឃ្មុំមួយស្លាបព្រាកាហ្វេ។ យកល្បាយដែលលាយរួចមកលាបលើស្បែក ទុកចោល១០នាទីរួចលាងជម្រះជាមួយទឹកក្តៅអ៊ុនៗ។ អ្នកគូរតែធ្វើវាឲ្យបានញឹកញាប់ដើម្បីទទួលបានលទ្ធផលល្អ។



៤. វាជួយព្យាបាលស្បែកក្រិនខ្លាំង


កិនអាស្ពីរីន៥គ្រាប់ដដែល ហើយយកមកលាយជាមួយទឹកក្រូចច្របាច់នឹងទឹកឃ្មុំ១ស្លាបព្រាកាហ្វេ។លាបល្បាយដែលលាយរួចលើស្បែកក្រិនរបស់អ្នក រុំវានឹងកន្សែងក្ដៅអ៊ុនៗរួចយកប្លាស្ទិកមករុំពីលើមួយជាន់ទៀត។ រងចាំមើលលទ្ធផល អ្នកនឹងភ្ញាក់ផ្អើល។



៥. ជួយកម្ចាត់អង្កែ


កិនអាស្ពីរីន២គ្រាប់ រួចលាយវាជាមួយសាប៊ូកក់សក់។ ធ្វើបែបនេះឲ្យបានញឹកញាប់ដើម្បីស្បែកក្បាលអស់អង្កែ។



៦. ជួយលុបបំបាត់ស្នាមប្រឡាក់ឬប្រតាក


អ្នកគ្រាន់តែកិនអាស្ពីរីន២គ្រាប់រួចលាយវាជាមួយនឹងទឹកកន្លះកែវហើយត្រាំអាវដែលមានស្នាមប្រតាកពណ៌ក្នុងទឹកដែលលាយហើយនោះ។ ទុកចោលប៉ុន្មានម៉ោងសឹមបោកអាវ។



៧. ជួយថែរក្សាសក់ពណ៌


ថ្នាំអាស្ពីរីនជួយជាពិសេសចំពោះសក់ដែលជិតខូចដោយសារការលាបពណ៌ដិតៗ។ ដើម្បីធ្វើឲ្យសក់របស់អ្នកមានសុខភាពល្អឡើងវិញ អ្នកគ្រាន់តែលាយអាស្ពីរីនជាមួយនឹងទឹកក្ដៅ១កែវរួចយកមកលាបលើសក់របស់អ្នក ទុកចោល១០ទៅ១៥នាទីសឹមលាងចេញ។



៨. ជួយសម្អាតខ្លាញ់ដែលនៅជាប់ខ្ទះ


កិនថ្នាំអាស្ពីរីនប៉ុន្មានគ្រាប់លាយជាមួយទឹករួចយកមកជូតឬខាត់ខ្ទះ។ អ្នកនឹងបានឃើញលទ្ធផលមិនគួរឲ្យជឿ។



៩. អាចធ្វើជាជីដល់ដំណាំ


ដាក់ល្បាយថ្នាំអាស្ពីរីនដែលបានលាយជាមួយនឹងទឹកចូលក្នុងផើងផ្កាដើម្បីឲ្យផ្កាលូតលាស់និងរស់បានយូរ។អណ្ដាតសនេះដែរ។

771.381 SRY$0.00
SmartVey

Comments