
សុខភាព៖ សក់ស្កូវ លែងជាបញ្ហាទៀតហើយ ដោយលោកអ្នកគ្រាន់តែយកសំបកដំឡូងបារាំងមកអនុវត្តតាមការណែនាំខាងក្រោមនេះតែប៉ុណ្ណោះ។
គ្រឿងផ្សំៈ
- ដំឡូងបារាំង ៥ ទៅ ៦ ផ្លែ
- ទឹកបរិមាណ ៣ ទៅ ៤ កែវ
វិធីធ្វើៈ
- យកដំឡូងបារាំងទាំងអស់ចិតសំបក រួចយកសំបកនោះ ដាក់ក្នុងទឹកក្នុងបរិមាណខាងលើដាំឱ្យពុះ
- បន្ទាប់ពីទឹកដាំពុះ ត្រូវទុកទឹកនោះឱ្យត្រជាក់ រួចស្រង់កាកសំបកដំឡូងបារាំងចេញ
- យកទឹកសំបកដំឡូងបារាំងនោះ ដាក់ក្នុងក្រឡមួយមូលគម្របឱ្យជិត
- របៀបប្រើៈ
- លោកអ្នកអាចកក់សក់ធម្មតាបាន តែអប់សក់ត្រឹមតែ ២ ទៅ ៣ នាទីបានហើយ ដើម្បីឱ្យសក់មានសំណើម ទន់ល្អ ជាពិសេសត្រង់បរិវេណដែលមានសក់ស្កូវ
- បន្ទាប់ពីកក់សក់រួចហើយ ចាប់ផ្ដើមយកទឹកដំឡូងបារាំងនោះ មកលាប ដោយធ្វើការម៉ាស្សាលើសក់ថ្នមៗ
- មិនត្រូវលាងសម្អាតទឹកដំឡូងបារាំងនោះចេញពីសក់ឡើយ គឺត្រូវទុកវាឱ្យស្ងួតដោយខ្លួនឯងជាការស្រេច។
សូមបញ្ជាក់ថាៈ លោកអ្នកអាចអនុវត្តវិធីនេះ ២ ទៅ ៣ ដងក្នុងមួយសប្ដាហ៍ នឹងអនុវត្តត្រឹមតែ ២ ទៅ ៣ សប្ដាហ៍ លោកអ្នកនឹងទទួលបានលទ្ធផល (សក់ស្កូវត្រូវបានកាត់បន្ថយជាបណ្ដើរៗ)។


Comments