Serey is utilizing Blockchain technology

អ្វីទៅជាការលាងឈាម? ហេតុអ្វីចាំបាច់ត្រូវលាងឈាម?

sivya

ពាក្យ លាងឈាម យើងប្រហែលជាបានឮញឹកញាប់ តែប្រហែលជាមិនបានដឹងថា អ្វីទៅជាការលាងឈាមនោះទេ? ហេតុអ្វីចាំបាច់ត្រូវលាងឈាម? ថ្ងៃនេះយើងមកដឹងទាំងអស់គ្នា អំពីដំណើរនៃការលាងឈាម និងមូលហេតុចាំបាច់ដែលយើងត្រូវលាងឈាម?




តាមការផ្សព្វផ្សាយរបស់មន្ទីរពេទ្យកាល់ម៉ែត ការលាងឈាម ជាការព្យាបាលបណ្តោះអាសន្នសម្រាប់អ្នកជំងឺខ្សោយតម្រងនោមស្រួចស្រាល់ និងការព្យាបាលជានិរន្តរ៍ សម្រាប់អ្នកជំងឺដែលខ្សោយតម្រងនោមរ៉ាំរ៉ៃ ក្នុងដំណាក់កាលចុងក្រោយ។


ការលាងឈាម មានច្រើនវិធីដូចជា៖


– លាងប្រព័ន្ធឈាម (Hemodialysis)៖ ឈាមច្រោះតាមប្រព័ន្ធច្រោះ និងម៉ាស៊ីនច្រោះឈាម។


– លាងក្នុងស្រោមពោះ (Peritoneal dialysis)៖ ឈាមត្រូវគេច្រោះនៅក្នុងរាងកាយ បន្ទាប់ពីបញ្ចូលទឹកសម្អាតពិសេសក្នុងពោះ។


ហេតុអីគ្រាន់តែខ្សោយតម្រងនោមចាំបាច់លាងឈាម?

មនុស្សយើងមានតម្រងនោមចំនួន២ ខាងឆ្វេង១ និងខាងស្តាំ១។ តម្រងនោមទាំង២មានមុខងារច្រោះទឹក និងកាកសំណល់ពុលមួយចំនួនចេញពីក្នុងឈាម ដូចជាជាតិអ៊ុយរ៉េ និងសម្របសម្រួលសារជាតិអ៊ីយ៉ុងមួយចំនួន។ នៅពេលដែលតម្រងនោមឈប់ដំណើរការ ទឹក និងសារជាតិពុលទាំងនោះនឹងកើនឡើង ដែលធ្វើឲ្យអ្នកជំងឺស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ ដូចជាហើមសួត ជាដើម។ លាងឈាម គឺជាបច្ចេកទេសសម្អាត កាកសំណល់ពុលចេញពីក្នុងឈាមអ្នកជំងឺនៅពេលដែលតម្រងនោមឈប់ដំណើរការស្ទើរទាំងស្រុង។

យើងអាចកត់សម្គាល់រោគសញ្ញាខូចតម្រងនោម (កើនជាតិពុលក្នុងឈាម) ដូចជា ចង់ក្អួត ក្អួត ហើម និងអស់កម្លាំង។ គ្រូពេទ្យនឹងប្រើអត្រាកម្រិតច្រោះឈាម (eGFR) ដើម្បីវាស់ពីមុខងារតម្រងនោម ហើយអត្រាកម្រិតច្រោះឈាម (eGFR) គឺអាចគណនា លទ្ធផលក្រេអាទីនីន (Creatinine) នៅក្នុងឈាម តាមរយៈកត្តា ភេទ អាយុ និងកត្តាផ្សេងៗ។




អត្ថបទគួរអាន៖

➢ផឹករាល់ថ្ងៃប៉ះពាល់អីអត់?

➢បើប៉ះកម្រិតណាដែរ ហើយមានបញ្ហាអ្វីខ្លះ?

➢ទង្វើប៉ុន្មាននេះអាចប៉ះពាល់ដល់តម្រងនោម ដោយមិនដឹងខ្លួន

➢ចង់ដឹងសុខភាពយើងបែបណា អាចមើលតាមរយៈពណ៌ទឹកនោម

➢ប្រយ័ត្ន! ក្រៅពីស្រា ភេសជ្ជៈផ្អែមៗ ក៏បណ្ដាលឲ្យខូចតម្រងនោមដែរ

➢ចូលចិត្តញ៉ាំ ៣ មុខនេះ អាចកើតក្រួសតម្រងនោម ចុកពិបាកឥតអំពើ

➢អាហារ៧មុខ អ្នកមានបញ្ហាតម្រងនោមមិនគួរទទួលទានច្រើន

➢អាហារទាំងប៉ុន្មានមុខនេះ ល្អសម្រាប់អ្នកមានបញ្ហាតម្រងនោម

➢អ្វីជាគីសលើតម្រងនោម មានប៉ុន្មានប្រភេទ ប៉ះពាល់ម៉េចខ្លះ?

383.510 SRY$0.00
SmartVey

Comments