
មនុស្សជាច្រើននៅតែមានជំនឿថា ការទទួលទានសូកូឡានឹងធ្វើឱ្យធាត់ និងធ្វើឱ្យរាងកាយកើតជំងឺទឹកនោមផ្អែម ទោះជាយ៉ាងណាក៏ដោយ យោងតាមការស្រាវជ្រាវរបស់អ្នកជំនាញផ្នែកថែទាំសុខភាព ប្រសិនបើទទួលទានក្នុងបរិមាណល្មម ជារៀងរាល់ព្រឹក ជាពិសេសសូកូឡាខ្មៅនឹងនាំមកនូវ ផលល្អជាច្រើនដល់សុខភាព។
អាហារពេលព្រឹកត្រូវបានចាត់ទុកថាជាអាហារដ៏សំខាន់បំផុតប្រចាំថ្ងៃ ហើយសម្រាប់ហេតុផលនោះ អ្នកជំនាញផ្នែកថែទាំសុខភាពតែងតែណែនាំឲ្យរក្សា និងជៀសវាងការរំលងអាហារពេលព្រឹកច្រើនពេក។ អាស្រ័យហេតុនេះ អាហារពេលព្រឹកនឹងផ្តល់សារធាតុចិញ្ចឹម និងថាមពលដ៏បរិបូរណ៍ ដើម្បីជួយមនុស្សឱ្យមានផលិតភាពក្នុងរយៈពេលពេញមួយថ្ងៃ។
លើសពីនេះ ប្រសិនបើអ្នកញ៉ាំសូកូឡាមួយដុំនៅពេលព្រឹក វាជួយកាត់បន្ថយបរិមាណកាឡូរីដែលអ្នកញ៉ាំច្រើនពេកក៏ដូចជាកាត់បន្ថយការឡើងទម្ងន់ និងការប្រមូលផ្តុំជាតិខ្លាញ់អាក្រក់ផងដែរ។ ការញ៉ាំសូកូឡានៅពេលព្រឹកក៏ជួយជំរុញការផលិតអរម៉ូន endorphins ដែលជាអរម៉ូន ដែលធ្វើ អោយអារម្មណ៍ប្រសើរឡើង និងបង្កើនអារម្មណ៍វិជ្ជមាន ដើម្បីជួយចាប់ផ្តើមថ្ងៃថ្មី កាន់តែរីករាយ ។
ជាពិសេសទៅទៀត ការទទួលទានសូកូឡាជាអាហារពេលព្រឹកក៏មានសមត្ថភាពក្នុងការពង្រឹងការការពារសរសៃ ឈាមបេះដូង ជំនួយដល់សម្ពាធឈាម ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវការរំលាយ អាហារជាតិគ្លុយកូស ការពារហា និភ័យនៃជំងឺខ្សោយបេះដូង។ជាមួយគ្នានេះ អ្នកជំនាញផ្នែកថែទាំសុខភាពក៏ផ្តល់ដំបូន្មានបន្ថែមដែរ ដោយជំនួសឱ្យការផឹកកាហ្វេមួយពែងនៅពេលព្រឹក ចូរញ៉ាំសូកូឡាជំនួសវិញ។ មូលហេតុគឺដោយសារតែសូកូឡាក៏មានផ្ទុកជាតិកាហ្វេអ៊ីនក្នុងបរិមាណដូចគ្នាទៅ នឹងកាហ្វេមួយពែងដែរ ដូច្នេះហើយពួកគេអាចជួយឱ្យរាងកាយមានភាពស្វាហាប់ ប្រុងប្រយ័ត្ន និងផាសុកភាព។
ទន្ទឹមនឹងនេះ នៅខាងក្នុងសូកូឡាក៏មានផ្ទុកសារធាតុ theobromine (មាននៅក្នុងកាកាវ) ដើម្បីបង្កើតរសជាតិចត់សម្រាប់សូកូឡា ដូច្នេះនៅពេលទទួលទានវានឹងជំរុញកោសិកាឱ្យដំណើរការ នាំមកនូវថាមពលដ៏បរិបូរណ៍និងវិជ្ជមាន មុនពេលចាប់ផ្តើមថ្ងៃថ្មី ៕


Comments