Serey is utilizing Blockchain technology

មនុស្សចាស់កើតជំងឺគ្រុនឈាម គ្រោះថ្នាក់ជាងក្មេង?

sivya


សុខភាព៖ ជាទូទៅជំងឺគ្រុនឈាម យើងសង្កេតឃើញថា ច្រើនកើតទៅលើទារក កុមារ ដោយមិនងាយកើតឡើងលើមនុស្សពេញវ័យ ឬចាស់នោះឡើយ។ ប៉ុន្តែអ្នកជំនាញបានបង្ហាញថា មិនថាមនុស្សចាស់និងកូនក្មេងមិនខុសគ្នានោះទេ នៅពេលកើតមានជំងឺគ្រុនឈាមនេះ។


គ្រុនឈាម គឺជាជំងឺឆ្លងម្យ៉ាង ដែលបង្កឡើងពីភ្នាក់ងារចម្លងសត្វមូសខ្លា បណ្តាលមកពីមេរោគគ្រុនឈាមចំនួន ៤ ប្រភេទ។


ប្រសិនមនុស្សវ័យចំណាស់ កើតជំងឺគ្រុនឈាមនេះ មានហានិភ័យគ្រោះថ្នាក់ខ្ពស់ជាងកុមារ នៅពេលឆ្លងជំងឺគ្រុនឈាម ពួកគេនឹងមានអាការៈក្តៅខ្លួនខ្លាំងជាងកូនក្មេង ហើយកម្តៅមិនងាយនឹងធ្លាក់ចុះនោះទេ។


ម្យ៉ាងវិញទៀត វានឹងធ្វើឱ្យកំហាប់ឈាមឡើងខ្ពស់ ងាយនឹងបែកគ្រាប់ឈាម ហូរឈាមនៅខាងក្នុងខ្លួន សម្ពាធឈាមធ្លាក់ចុះ ជីពចរខ្សោយ សរីរាង្គខ្លះត្រូវបានខូច។ ករណីនេះ ប្រសិនបើមិនបានព្យាបាល ទាន់ពេលទេ នឹងគ្រោះថ្នាក់ដល់ជីវិត។


កត្តាមួយទៀត ដែលលោកអ្នកត្រូវតែប្រុងប្រយ័ត្ននោះ គឺបើលោកអ្នក ធ្លាប់កើតជំងឺគ្រុនឈាមពីមុនមក ហើយបានកើតជំងឺគ្រុនឈាមលើកទី២ ឬទី៣ គឺរឹតតែធ្ងន់ធ្ងរផងដែរ។ ដូច្នេះ សូមមានវិធានការការពារ និងទប់ស្កាត់មូសខ្លា ទាំងខ្លួនអ្នក និងបុត្រធីតារបស់លោកអ្នក៕

SmartVey

Comments