Serey is utilizing Blockchain technology

តើអ្វីជាជំងឺងងឹតពណ៌?

sivya


១. និយមន័យ និងសញ្ញាសម្គាល់


ងងឹតពណ៌ ឬខ្វាក់ពណ៌ ជាភាពខ្វះខាត ឬអសម្ថភាពរបស់ភ្នែកក្នុងការកំណត់ប្រភេទពណ៌។ អ្នកជំងឺខ្វាក់ពណ៌ពិបាកក្នុងការកំណត់ ឬមិនអាចបែងចែក និងងាយច្រឡំពណ៌បាន ដូចជា ពណ៌ខៀវ និងលឿង ឬពណ៌ក្រហម និងពណ៌បៃតង។ ខ្វាក់ពណ៌ជាលក្ខខណ្ឌតំណពូជដែលច្រើនកើតញឹកញាប់លើបុរសជាងស្ត្រី។


២. មូលហេតុនៃជំងឺងងឹតពណ៌


មូលហេតុ ក៏ដូចជាកត្តាហានិភ័យមួយចំនួននៅពីក្រោយជំងឺងងឹតពណ៌ រួមមាន៖

• កត្តាតំណពូជ

• មានជំងឺ Parkinson

• មានជំងឺបាយភ្នែក

• ការប្រើថ្នាំ (ថ្នាំប្រឆាំងការប្រកាច់ជាដើម)

• ប្រភេទជំងឺបង្កពីហ្សែននៃសរសៃអ៊ុបទិក

• Kallman’s syndrome

• ការរងរបួស ឬមានការបំផ្លាញទីតាំងនៃខួរក្បាលដែលទទួលខុសត្រូវក្នុងគំហើញ។


៣. ដំណោះស្រាយនៃជំងឺងងឹតពណ៌


អ្នកជំងឺងងឹតពណ៌មិនអាចព្យាបាលឲ្យជាសះស្បើយបានឡើយ ប៉ុន្តែអ្នកជំងឺមួយចំនួនអាចប្រឹក្សាជាមួយគ្រូពេទ្យលើជម្រើសនៃការប្រើប្រាស់លែន ឬវ៉ែនតាពិសេសពាក់ ដើម្បីសម្រួលការបែងចែកពណ៌កាន់តែប្រសើរឡើង៕

360.765 SRY$0.00
SmartVey

Comments