Serey is utilizing Blockchain technology

អាហារ ដែលលោកអ្នកគួរកាត់បន្ថយទទួលទានក្នុងរដូវភ្លៀង

sivya


សុខភាព៖ ការយកចិត្តទុកដាក់ចំពោះការទទួលទានអាហារ ក្នុងរដូវភ្លៀង ជួយឱ្យយើងចៀសផុតពីជម្ងឺផ្សេងៗ។ ខាងក្រោមនេះ ជាការណែនាំពីប្រភេទអាហារមួយចំនួន ដែលគួរ និងមិនគួរ ឬកាត់បន្ថយបរិភោគ ក្នុងរដូវភ្លៀង។


- ជៀសវាងបន្លែឆៅ


- ពិសារផ្លែឈើ ដូចជាផ្លែប៉ោម ផ្លែស្វាយ និង ផ្លែទទឹមជាដើម


- កុំពិសារផ្លែស្វាយច្រើនពេក ព្រោះវាអាចបណ្តាលឱ្យកើតមុនលើផ្ទៃមុខ


- បង្កើនការញ៉ាំបន្លែរសជាតិល្វីង ដូចជាស្តៅ ស្ពៃពួយឡាំង ស្ពៃក្តោប និង ផ្កាខាត់ណា


- កាត់បន្ថយពិសារអាហារចៀន ឬ បំពង ដែលពិបាករំលាយ ព្រោះក្នុងរដូវភ្លៀង ប្រព័ន្ធរំលាយអាហារមានភាពយឺតយ៉ាវ


- ជៀសវាងការពិសារសាច់ត្រី និង សាច់ជ្រូក តែគួរពិសារសម្ល និង ស៊ុប


- ផឹកទឹកឱ្យបានគ្រប់គ្រាន់ និង ធ្វើលំហាត់ប្រាណ


- ផឹកកាហ្វេ និង តែ ក្នុងបរិមាណល្មមៗ កុំពិសាច្រើនពេក វាអាចបណ្ដាលឱ្យខ្សោះជាតិទឹកក្នុងរាងកាយ


- អាចពិសាតែឧណ្ហៗ លាយជាមួយ ទឹកឃ្មុំ ខ្ញី តាមចំណង់ចំណូលចិត្ត


- ជៀសវាងត្រូវទឹកភ្លៀង ព្រោះវាអាចធ្វើឱ្យអ្នកឈឺ និង ឆ្លងមេរោគផ្សេងៗតាមរយៈទឹកភ្លៀង ព្រោះបច្ចុប្បន្ននេះ ភ្លៀងនាំមកនូវជាតិទឹកអាស៊ីតមកជាមួយគ្នា៕

621.407 SRY$0.00
SmartVey

Comments