Serey is utilizing Blockchain technology

អាថ៌កំបាំងពីក្រោយតម្លៃនាឡិកានាសម័យសង្គ្រាមលោក

sivya

ភាគច្រើនពាក់នាឡិកាដៃមិនមែនត្រឹមតែទុកសម្រាប់មើលម៉ោងប៉ុណ្ណោះទេ, គឺគេពាក់សម្រាប់ជាគ្រឿងលម្អដូចជាគ្រឿងអលង្ការលម្អកាយរបស់មនុស្សស្រីអញ្ចឹងដែរ។ នាឡិកាដៃដែលមានការពេញនិយមពាក់ជាពិសេសរបស់មនុស្សប្រុសនោះ, ត្រូវបានគេផលិតឡើងមកសម្រាប់បំពេញតម្រូវការគ្រប់ចំណង់ចំណូលចិត្តបុរសៗ។ ខ្លះមានតម្លៃថោក, ខ្លះមានតម្លៃសមរម្យ, និងខ្លះទៀតនោះមានតម្លៃថ្លៃកប់តែម្ដង។ មនុស្សទូទៅហ៊ានចំណាយលុយទៅលើនាឡិកាដៃតម្លៃត្រឹមខ្ទង់រយ, ពាន់, សែនដុល្លារ, និងថ្លៃបំផុតសម្រាប់អ្នកធូរធារគឺហ៊ានទិញរហូតដល់តម្លៃខ្ទង់ម៉ឺន។ ចុះចំណែកឯតម្លៃចូលដល់ខ្ទង់លានដុល្លារវិញនោះមានរូបរាងយ៉ាងណាទៅ? អញ្ចឹងមករាប់ថយក្រោយនូវនាឡិកាដៃបុរសដែលមានតម្លៃថ្លៃៗកប់ពពកសុទ្ធតែខ្ទង់លាន $$ ទាំងអស់!


១០. Hublot Black Caviar Bang ១លានដុល្លារ


នាឡិកាដៃមួយនេះធ្វើឡើងដោយមាសពណ៌សរ ១៨-Karat ។ ថែមទាំងមាន លម្អដោយត្បូងពេជ្រពណ៌សរលើកញ្ចក់ខាងមុខ។



៩. Patek Philippe Sky Moon Tourbillon ១.៣លានដុល្លារ


ចំណែកនាឡិកាមួយនេះជាម៉ូតមួយក្នុងចំណោមម៉ូតនាឡិកាដៃស្អាតៗលើពិភពលោកដែលមានមុខពីរ។ មានពីពណ៌ក្នុងការជ្រើសរើសគឺ Yellow Gold និង Platinum។



៨. Vacheron Constantin Tour De I'lle ១.៥ លានដុល្លារ


ប្រអប់នាឡិកានេះមានពណ៌ Rose Gold, និងមានខ្សែស្បែកក្រពើ។ នាឡិកាដៃដ៏ល្អប្រណិតមួយនេះចំណាយពេលធ្វើ១ដល់ទៅ១០ម៉ោងឯនោះ។



៧. Patek philippe 1953 Model 2523 Heures Universelles Watch ២,៨៩៩,៣៧៣ លានដុល្លារ


ប្រអប់នាឡិកានេះធ្វើឡើងពីមាសពណ៌លឿង ១៨ Karat។ មុខរបស់វាមានរូបផែនទីប្រទេសអាមេរិកខាងជើង។



៦. Patek Philippe ១៩២៨ Single button Chronograph Watch ៣,៦៣៧,៤០៨ លានដុល្លារ


នាឡិកាដែលមានប្រវែង ៣៤មិល្លីម៉ែត្រ, មានប៊ូតុងមួយ, និងមានប្រអប់ធ្វើដោយមាសពណ៌សរ១៨ Karat ។ នាឡិកានេះត្រូវបានគេដាក់ដេញថ្លៃនៅតម្លៃ ៣,៦៣៧,៤០៨ លានដុល្លារ។



៥. Patek Philippe ១៩៣៩ Platinum world Time Watch ៤,០២៦,៥២៤ លានដុល្លារ


នាឡិកាដៃមួយនេះអាចឱ្យអ្នកមើលឃើញពេលវេលានៅគ្រប់ប្រទេសជុំវិញពិភពលោក។ វាត្រូវបានដាក់លក់នៅក្នុងឆ្នាំ២០០២ នៅកន្លែងដេញថ្លៃដែលមានតម្លៃរហូតទៅដល់ ៤,០២៦,៥២៤ លានដុល្លារ។



៤. Louis Moinet Meteoris Watch ៤,599,៤៨៧ លានដុល្លារ


វាជាប្រភេទនាឡិកា Tourbillon។ ហើយក៏មិនមែនមាន តែនាឡិកាមួយដែរគឺមាន៤នាឡិកា។




៣. Patek Philippe Rerence ១៥២៧ wristwatch ៥.៦៣ លានដុល្លារ


ជានាឡិកាតាំងពីសម័យសង្គ្រាមលោកមកម្ល៉េះ។ នាសម័យនេះនាឡិកានេះត្រូវបានគេចាត់ទុកថាមានទំហំល្មមតែត្រូវបានគេចាត់ទុកថាជានាឡិកាដែលមានទំហំធំនៅសម័យមុន។ ប្រអប់នាឡិកានេះធ្វើដោយមាស ប្រទេសអារ៉ាបដែលមានខ្សែប្រវែង ៣៧mm។



២. Patek Philippe Calibre 89. ៦,០០០,០០០ លានដុល្លារ


នាឡិកាមួយត្រូវបានគេដំឡើងនៅក្នុងឆ្នាំ ១៩៨៩ ដើម្បីអបអរសាទរខួបទី១៥០នៃក្រុមហ៊ុននាឡិកានេះ។ វាមានទម្ងន់សរុបចំនួន១.១Kg ។ នាឡិកានេះជាប្រភេទនាឡិកាដាក់ក្នុងហោប៉ៅដែលមានភាពស្មុគស្មាញបំផុតនាពេលដែលវាត្រូវបានគេបង្កើតឡើងដែលប្រើរយៈពេល៤ឆ្នាំ។




១. Patek Philippe Henry Graves Super Complication Pocket Watch ១១,០០០,០០០លានដុល្លារ


វាជា នាឡិកាដែលធ្វើពីមាសពណ៌លឿង១៨ Karat។ នាឡិកានេះត្រូវបានផលិតឡើងជាពិសេសសម្រាប់ Henry Graves ដោយសារតែមានការប្រកួតប្រជែងគ្នារវាង Henry Graves និង James Packard ដើម្បីធ្វើជាម្ចាស់កម្មសិទ្ធិរបស់នាឡិកាដែលមានភាពស្មុគស្មាញជាងគេលើលោក។ ហេតុដូចនេះបានជា Henry Graves បានសុំឱ្យ Patek Philippe ធ្វើនាឡិកាមួយនេះឡើង។ ជាលទ្ធផលគឺ Henry Graves បានឈ្នះក្នុងការប្រកួតប្រជែងមួយនេះ។








558.921 SRY$0.00
SmartVey

Comments