Serey is utilizing Blockchain technology

តើហេតុអ្វីបានជាខ្ញុំរលាកអញ្ចាញធ្មេញ ?

sivya


១. និយមន័យ

រោគរលាកអញ្ចាញធ្មេញ ឬជំងឺអញ្ចាញធ្មេញ គឺជាជំងឺម្យ៉ាងដែលធ្វើឱ្យមានការរលាកអញ្ចាញនៅជុំវិញធ្មេញ ដែលប៉ះពាល់ដល់ជាលិកា និងឆ្អឹងទ្រធ្មេញ។ ជាទូទៅជំងឺនេះបង្កឡើងពី ពពួកមេរោគ ឬ សំអេក ដែលភាសាសាមញ្ញហៅថា កំណកនៅតាមជើងធ្មេញ (Biofilm ឬPlaque)។


២. ប្រភេទ

រោគរលាកអញ្ចាញធ្មេញ មាន ២ ប្រភេទគឺ៖

- ជំងឺអញ្ចាញធ្មេញដែលប៉ះពាល់តែអញ្ចាញជាលិកាទន់នៅជុំវិញធ្មេញ។

- រោគរលាកអញ្ចាញធ្មេញធ្ងន់ធ្ងរ គឺវារាលដាលធ្វើឲ្យខូចជាលិកាទន់ និងឆ្អឹងដែលទ្រធ្មេញ។


៣. រោគសញ្ញា

- អញ្ចាញក្រហមហើមប៉ោង និងឈឺនៅពេលប៉ះវា

- លើធ្មេញស្រៀវ

- អញ្ចាញមានរសជាតិដូចដែកនៅក្នុងមាត់

- ធ្មេញរលុង

- អាចមានការឈឺចាប់នៅពេលទំពារអាហារពីលើអញ្ចាញធ្មេញដែលរលាកនោះ

- នៅពេលដុសធ្មេញ ឬការប្រើសរសៃអំបោះមកសម្អាត មានឈាមហូរតាមធ្មេញ

- ធុំក្លិនមាត់ មុនពេល ឬក្រោយពេលទទួលទានចំណីអាហារ


៤.មូលហេតុបង្ក

មានមូលហេតុជាច្រើនដែលបង្កឱ្យកើតជំងឺរលាកអញ្ចាញធ្មេញរួមមាន៖

- មេរោគដែលមកពីកំណកនៅជើងធ្មេញ (Bacteria Plaque)

- អញ្ចាញធ្មេញប៉ះទង្គិចខ្លាំងនឹងវត្ថុរឹង

- កង្វះអនាម័យមាត់ធ្មេញ ឬសម្អាតមាត់ធ្មេញពុំបានស្អាតត្រឹមត្រូវ

- ការរលាកអញ្ចាញធ្មេញលើសពី ៤៨ម៉ោង កំណក(Plaque) នឹងវិវត្តន៍ទៅជា កំណកំបោរ (Calculus)

- ធ្មេញដុះមកច្អៀតគ្នាពីធម្មតាជាតិ ក៏ជាមូលហេតុធ្វើឱ្យរលាកអញ្ចាញធ្មេញផងដែរ។


៥.កាធ្វើរោគវិនិច្ឆ័យ

ជាទូទៅទន្តពេទ្យធ្វើរោគវិនិច្ឆ័យទៅលើជំងឺអ្នករលាកអញ្ចាញធ្មេញ នៅពេលដែលអ្នកជំងឺហូរឈាមអញ្ចាញធ្មេញ ធំក្លិនមាត់ មានសំអេក ឬកំណកំបោរនៅជុះវិញជើងធ្មេញ។


៦.ផលវិបាក

ផលវិបាកនៃជំងឺរលាកអញ្ចាញធ្មេញ គឺធ្វើឱ្យប៉ះពាល់ដល់អញ្ចាញឆ្អឹងទ្រទ្រង់ធ្មេញ កោសិកា និងធ្មេញ (អង្គើ) ដែលបង្កទៅជាការរលាកជាលិកាជុំវិញធ្មេញរ៉ាំរៃ ការរលាកជាលិកាជុំវិញធ្មេញធ្ងន់ធ្ងរខ្លាំង ហើយវាធ្វើឱ្យអ្នកជំងឺប្រឈមខ្លាំងនឹងជំងឺផ្សេងៗទៀតរួមមាន ជំងឺទឹកនោមផ្អែម និងប្រព័ន្ធដកដង្ហើម ជំងឺហឺត ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺទាក់ទងនឹងបេះដូង។


៧.ការព្យាបាល

ប្រសិនបើអ្នកសង្កេតឃើញថា រោគសញ្ញារលាកអញ្ចាញធ្មេញកំពុងតែកើតលើអ្នក សូមរុះរាន់មកពិនិត្យសុខភាពមាត់ធ្មេញឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលាក្នុងការព្យាបាល។

- ការព្យាបាលដោយមិនចាំបាច់ការវះកាត់ ដូចជា កោសសម្អាតកំបោរនៅជើងធ្មេញ (Scale) នៅតាមឬសធ្មេញ (Root Planning) និងប្រើប្រាស់ថ្នាំផ្សះ (Antibiotic)។

- ការព្យាបាលដោយវះកាត់ ដូចជា ការបកអញ្ចាញ (Flap design), ការតអញ្ញាញ (Soft tissue grafts), ការតឆ្អឹង (Bone grafts)។


៨. វិធីសាស្ត្រការពារ

- ត្រួតពិនិត្យសុខភាពមាត់ធ្មេញឱ្យបានត្រឹមត្រូវ និងទៀងទាត់ពេលវេលា តាមវេជ្ជបញ្ជារបស់ទន្តពេទ្យ។

- អនាម័យមាត់ធ្មេញឱ្យបានត្រឹមត្រូវ។

624.900 SRY$0.00
SmartVey

Comments