Serey is utilizing Blockchain technology

បើមិនចង់ម៉្ញូបភ្នែក និងចង់ឱ្យភ្នែកភ្លឺច្បាស់ឡើងវិញ គួរតែសាកល្បងវិធីនេះ

sivya

សុខភាព៖ ក្នុងរដូវភ្លៀង បញ្ហាស្បែកស្ងួត ខ្មៅ និងស្រអាប់ គឺកើតឡើងជាញឹកញាប់។ ដូច្នេះ ការយកចិត្តទុកដាក់ថែរក្សាស្បែករបស់អ្នកក្នុងរដូវភ្លៀងគឺជារឿងសំខាន់។


ខាងក្រោមនេះជាគន្លឹះទាំង ៧ យ៉ាង ដែលជួយថែរក្សាស្បែករបស់អ្នក ទប់ទល់ពីការខូចខាតក្នុងរដូវភ្លៀង៖


១- ងូតទឹកលាងសម្អាតស្បែក ឬដងខ្លួន ៣ ដងក្នុងមួយថ្ងៃ ដើម្បីកម្ចាត់ស្នាមធូលីដែលនៅលើស្បែក ដែលជាមូលហេតុបង្ករោគដល់ស្បែក


២- ប្រើក្រែមផ្ដល់សំណើមដល់ស្បែក ដើម្បីការពារពីសំណើមនៃទឹកភ្លៀង ព្រោះសំណើមទឹកភ្លៀងជាមូលហេតុធ្វើឱ្យស្បែកស្រអាប់ និងស្ងួត


៣- ប្រើឡេការពារពន្លឺព្រះអាទិត្យរាល់ពេលចេញក្រៅ ទោះបីជាពេលមេឃស្រទុំដ៏ដោយ ក៏គួរតែប្រើឡេការពារស្បែកផងដែរ


៤- ខាត់ស្បែកថ្នមៗជាប្រចាំជាមួយនឹងវិធីធម្មជាតិដើម្បីជំរុះកោសិកាចាស់ៗចោល


៥- ផឹកទឹកឱ្យគ្រប់គ្រាន់ យ៉ាងតិចណាស់ ៨ កែវក្នុងមួយថ្ងៃ ដើម្បីទប់ស្កាត់បញ្ហាស្បែកខ្វះជាតិទឹកដែលធ្វើឱ្យស្បែកស្លេក និងស្រអាប់


៦- ចំពោះសម្លៀកបំពាក់ដែលប្រឡាក់ ឬសើមដោយសារសំណើមទឹកភ្លៀង គួរតែផ្លាស់ប្ដូរចេញ ទោះបីជាសើមតិចៗក៏ដោយ ដើម្បីទប់ស្កាត់ការខូចខាតនៃស្រទាប់ស្បែក។

596.475 SRY$0.00
SmartVey

Comments