Serey is utilizing Blockchain technology

វិធីងាយៗ បើចង់ថែរក្សាក្រចកឱ្យស្អាតជានិច្

sivya


សុខភាពៈ បើលោកអ្នក ជាពិសេសសុភាពនារី ចង់ទទួលបានក្រចកស្អាត និងថែរក្សាឱ្យនៅស្អាតជានិច្ច សូមអនុវត្តតាមការណែនាំខាងក្រោមនេះ៖




- គួរមានកន្រ្តៃកាត់ក្រចកផ្ទាល់ខ្លួន ចៀសវាងប្រើប្រាស់រួមគ្នា អាចឆ្លងមេរោគក្នុងករណីមានរបួស


-ជ្រើសរើសថ្នាំលាបក្រចកមានគុណភាព ទើបមិនប៉ះពាល់ដល់សុខភាពរបស់ក្រចក


-ចៀសវាងថ្នាំលាបក្រចកក្លែងក្លាយ ឬអន់គុណភាព ព្រោះវាអាចបណ្ដាលឱ្យក្រចកស្ងួតងាយបាក់


-ក្រចកអាចផ្ទុកមេរោគ ហេតុនេះគួរកាត់ក្រចកឱ្យខ្លីល្មម ហើយឧស្សាហ៍លាងដៃ និងក្រចក ដោយទឹកស្អាត សាប៊ូ និងទឹកក្រូចឆ្មារ


-ចំពោះថ្នាំក្រចកដែលមានពណ៌ក្រម៉ៅ គួរលាបថ្នាំទ្រនាប់ក្រចកជាមុនសិន សឹមលាបថ្នាំក្រចកដែលមានពណ៌ក្រម៉ៅ


-សូមកុំទុកថ្នាំលាបនៅលើក្រចក រហូតដល់រយៈពេល ៣ ទៅ ៥ ថ្ងៃ ព្រោះវានាំឱ្យក្រចកខូច។

447.810 SRY$0.00
SmartVey

Comments