ជំងឺមហារីកមាត់ ជាប្រភេទជំងឺមហារីកដែលកើតនៅក្នុងមាត់ ឬនៅជុំវិញបបូរមាត់របស់យើង។ មហារីកមួយប្រភេទនេះ ក៏ស្ថិតនៅក្នុងជំពូកមហារីកក្បាល និងកផងដែរ។ ម្យ៉ាងវិញទៀត ជាញឹកញាប់ ជំងឺមហារីកមាត់ក៏ពាក់ព័ន្ធនឹងការចាប់ផ្ដើមនៃការលូតលាស់ដុំសាច់លើផ្ទៃ និងបរិវេណជុំវិញមាត់ ដែលមានដូចជា៖
ធ្មេញ
អណ្ដាត
ខាងក្នុងថ្ពាល់
អញ្ចាញធ្មេញ
ស្រទាប់បបូរមាត់
បាតនៃមាត់
ក្រអូមមាត់រឹង
ក្រពេញទឹកមាត់។
មូលហេតុបង្ក និងកត្តាហានិភ័យដទៃទៀត
រាល់អ្វីមួយដែលពាក់ព័ន្ធនឹងមាត់ សុទ្ធតែអាចបង្កជាមហារីកមាត់ ប៉ុន្តែមូលហេតុទូទៅបំផុតដែលយើងតែងតែជួបប្រទះ រួមមាន៖
ការជក់បារី
ការញ៉ាំគ្រឿងស្រវឹង
ការឆ្លងវីរុសបង្កជំងឺមហារីកមាត់ស្បូន(HPV)
រោគសញ្ញានៃជំងឺមហារីកមាត់
ប្រសិនបើយើងចាប់ផ្ដើមសង្កេតឃើញសញ្ញាទាំងនេះ យើងអាចនឹងកើតមានជំងឺមហារីកមាត់៖
ដំបៅមាត់
បបូរមាត់ឡើងក្រាស់
ដំបៅ ដុំពកនៅជុំវិញបបូរមាត់ មាត់ និងបំពង់កដែលមានស្រាប់
ការហូរឈាមមិនធម្មតា ឬស្ពឹកក្នុងមាត់
ផ្ទាំងសៗនៅលើអណ្ដាត ថ្ពាល់ និងអញ្ចាញធ្មេញ
ផ្ទាំងក្រហមៗនៅលើអណ្ដាត ថ្ពាល់ និងអញ្ចាញធ្មេញ
រង្គើធ្មេញដោយគ្មានមូលហេតុ
ពិបាកក្នុងការធ្វើចលនាថ្គាម ការនិយាយ និងលេបអាហារ
ការហូរឈាមមិនប្រក្រតី មិនស្រួល ឬស្ពឹកក្នុងមាត់
ឈឺធ្មេញ បណ្ដាលមកពីហើមមាត់។
យើងអាចបញ្ចៀស ក៏ដូចជាបង្ការជំងឺមហារីកមាត់បាន តាមរយៈបែបបទរស់នៅប្រកបដោយសុខភាពល្អ។ បន្ថែមពីនេះ ចូរជៀសវាងការជក់បារី និងត្រូវកម្រិតការញ៉ាំគ្រឿងស្រវឹង ដែលអាចកាត់បន្ថយបញ្ហាឈឺចាប់មាត់បានយ៉ាងមានប្រសិទ្ធភាព។ ជាងនេះទៅទៀត គ្នាយើងចាំបាច់ញ៉ាំអាហារដែលមានតុល្យភាព និងសម្បូរទៅដោយវីតាមីន និងជាតិរ៉ែ ដែលមិនត្រឹមតែផ្ដល់ថាមពលដល់យើងប៉ុណ្ណោះទេ ថែមទាំងជួយពង្រឹងប្រព័ន្ធភាពស៊ាំ ដើម្បីបញ្ចៀសការឆ្លងមេរោគផ្សេងៗថែមទៀតផង។



Comments