វ័យខ្ទង់ជាង២០ ឆ្នាំជាវ័យមួយដែលកំពុងតែពេញកម្លាំងធ្វើការឱ្យគេ ប៉ុន្តែនៅក្នុងនោះក៏មានយុវជន ឬយុវតីខ្លួនពួកគាត់ចង់ចាប់ផ្តើមមុខរបររកស៊ីតែម្តង ព្រោះពួកគាត់ចង់មានបទពិសោធន៍ក្នុងការធ្វើអាជីវកម្ម ប៉ុន្តែការចាប់របររកស៊ីនេះគឺត្រូវការពេលវេលាច្រើនដូច្នេះពេលខ្លះពួកគាត់មិនដឹងថាតើគួរត្រៀមខ្លួនបែបណា ឬរកស៊ីរបរណាទេដែលចាយទុនអស់តិចហើយអាចមានឱកាសរកចំណូលបានច្រើន។

១. លក់ផ្កាតាមអនឡាញ
កាលពីកន្លងទៅ ចាបក្រហមធ្លាប់បានទៅសម្ភាសន៍យុវតីដ៏ស្រស់ស្អាតមួយរូបដែលមានឈ្មោះថា កញ្ញា ហ្គិចលៀង ដោយបច្ចុប្បន្ននេះកញ្ញាគឺជាអ្នកលក់ផ្កាតាមអនឡាញមួយរូបកំពុងតែមានសន្ទុះនៃការគាំទ្រយ៉ាងខ្លាំង ហើយអ្វីដែលគួរឱ្យសរសើរនោះមុខរបរនេះកញ្ញាប្រើតែ Tik Tok ផុសលក់ប៉ុណ្ណោះតែអាចទាក់ទាញអតិថិជនបានច្រើនណាស់។
កញ្ញា ហ្គិចលៀង បាននិយាយថា នៅថ្ងៃមួយនៅពេលដែលកញ្ញាកំពុងតែអង្គុយអូសហ្វេសប៊ុកស្រាប់តែបានឃើញគេបង្ហោះទាក់ទងពីការដេគ័រផ្កា នាពេលនោះហើយកញ្ញាក៏បានចាប់ផ្តើមកម្មង់ក្រដាសដើម្បីយកមករៀនបត់ធ្វើជាផ្កាក្រដាស។ ជារឿយៗឱ្យតែទំនេរពីការងារនៅយប់ឡើងយុវតីវ័យក្មេង១រូបនេះតែងតែយកពេលរៀនបត់ផ្កា រៀនស្រាវជ្រាវពីការដេគ័រផ្កាកាន់តែច្បាស់រហូតធ្វើឱ្យកញ្ញារកឃើញខ្លួនឯងថាពិតជាមនុស្សស្រីម្នាក់ដែលមានដុង្គខាងផ្កានឹងខ្លាំងណាស់។
២. ចាប់ផ្តើមធ្វើវេបសាយលក់ឡាន
វេបសាយលក់ឡាននៅថ្ងៃអនាគតគឺមានទីផ្សារល្អណាស់ ដោយសារសម័យនេះជាសម័យបច្ចេកវិទ្យាគ្រប់មនុស្សទាំងអស់នៅពេលគេចង់បានអ្វីមួយគឺគេឆែកតាមទូរស័ព្ទហើយ មិនតែប៉ុណ្ណោះមុខរបរនេះជាឱកាសល្អមួយសម្រាប់និស្សិតផ្នែក IT គួរតែរៀនសរសេរវេបសាយលក់ឡានពេលទំនេរនៅពេលយប់។
បើក្រឡកទៅមើល នៅប្រទេសជប៉ុនវិញវេបសាយលក់ឡានគឺកំពុងតែពេញនិយមខ្លាំងណាស់ ហើយបើយើងក្រឡេកមកមើលប្រទេសកម្ពុជាយើងវិញក៏មានប្រជាជនជាច្រើនជិះឡានផងដែរ។ ដូច្នេះនៅពេលដែលនរណាម្នាក់គេចង់ដូរឡានថ្មីគេប្រាកដជាចង់លក់ឡានចាស់ បែបនេះនៅពេលដែលយើងចាប់អារម្មណ៍ចង់ធ្វើវេបសាយលក់ឡាន១ទឹក យើងត្រូវតែចេះទំនាក់ទំនងឱ្យបានច្រើនព្រោះនៅពេល យើងស្គាល់មនុស្សកាន់តែច្រើនយើងអាចបង្ហើបប្រាប់គេថាយើងមានវេបសាយលក់ឡាន១ទឹកឬបង្ហោះតាមបណ្តាញសង្គមឱ្យបានច្រើន ងាយស្រូលនៅពេលដែលអ្នកណាចង់លក់ឡានគេប្រាកដជាទាក់ទងមកយើង ហើយអ្វីដែលកាន់តែពិសេសនោះក្នុងនាមយើងជាអ្នករកស៊ីត្រូវតែមានភាពស្មោះត្រង់ដើម្បីឱ្យគេមានទំនុកចិត្តជាមួយយើង។
៣. សាកល្បងលក់ផលិតផលបន្តពីគេសិន
បើចង់រកស៊ីធំ ទាំងដែលខ្លួនមានចំណូលកម្រិតនៅឡើយ យើងគួរតែគិចពិចារណាទៅលើការរើសមុខរបរលក់ផលិតផលបន្ត ឬក៏ជាប្រភេទហ្វ្រេនឆាយ(ខ្នាតតូច)ជាដើម។ ព្រោះថាវាជួយកាត់បន្ថយការចំណាយទៅលើដំណើរប្រតិបត្ដិការផ្សេងៗមួយចំនួន និងអាចសន្សំទុនទុកបានទៀតផង៕


Comments