របៀបធ្វើនំគមស្នូលដូង

sivya

របៀបធ្វើនំគមស្នូលដូង


គ្រឿងផ្សំ៖

- ម្សៅដំណើប

- ខ្ទិះដូងដើម

- ដូងខ្ចីកោសហើយ

- ល្ងលីង

- ស្ករត្នោត និងអំបិលបន្តិច


វិធីធ្វើ៖

1. យកម្សៅពីរវែកលាយទឹកក្តៅ ខ្ទិះដូង និង អំបិលមួយចុងស្លាបព្រាកូរច្របល់រហូត

ដល់រមួតសាច់ទន់ស្អិតដូចស្ករតាំងម៉ែ


2. យកដូងខ្ចីកោសទៅលីងអោយឈ្ងុយហើយដួសចេញ


3. យកល្ង ទៅលីងអោយឈ្ងុយហើយដួសចេញ


4. យកស្ករត្នោត ទៅដាក់លាយទឹកបន្តិច ហើយរំម្ងាស់ អោយចេញសរសៃ ជើងអង្ក្រង


5. ចាក់ដូងលីង និងល្ងលីងចូល រួចថែមអំបិលមួយចុងស្លាបព្រា ដើម្បីកុំអោយមានជាតិភ្លាវ


6. លុះដូង ល្ងនិងស្ករ រមួតស្អិតចូលគ្នាហើយ ទើបលើកចេញពីភ្លើង


7. អ្នកវេចនំនេះត្រូវមានគ្នា2នាក់ ម្នាក់លុញនំ ម្នាក់ទៀតខ្ចប់


8. យកស្លឹកចេកកាត់ជាយអោយស្អាត។ លាបប្រេងលើស្លឹកចេកបន្តិចទើបគួចជាសាជី ហើយម្នាក់ទៀតចាប់ម្សៅមួយកូនដុំ ប្រើបាតដៃសង្កត់វាអោយសំប៉ែតធំជាងស្នូល(មើលអោយល្មមខ្ចប់ស្នូលជិត)ទើបដាក់ស្នូលនំចំកណ្តាលហើយទាញម្សៅដែរនៅសល់មកខ្ចប់បិទនំអោយជិត


9. ហើយវេចនំអោយស្អាតរួចទុកមួយឡែកសិន។ធ្វើបែបនេះរហូតដល់អស់ម្សៅទើបដាក់ក្នុងឆ្នាំងចំហុយ


10. ដាក់ចំហុយ ប្រហែល30-45នាទី ស្រង់នំមួយមកភ្លក្សសិនថាឆ្អិនឬនៅ បើមិនទាន់ឆ្អិនទេចំហុយថែមរហូតដល់ឆ្អិន

623.040 SRY
SmartVey

Comments