
• សណ្តែកបាយ កន្លះគីឡូ
• ស្ករស 2ខាំសំរាប់ធ្វើស្នូល 3ខាំសំរាប់ដាក់ក្នុងម្សៅសាគូ
• ម្សៅសាគូឬម្សៅសណ្ដែកបាយ 1ចានចង្កឹះ
• ស្លឹកចេក
• ទឹក 8ចានចង្កឹះ
• អំបិល 1ចុងស្លាព្រារកាហ្វេ
1 .ជាដំបូងអ្នកត្រូវត្រាំសណ្ដែកបាយ (គ្មានសម្បក) លាងទឹកចេញឱ្យស្អាតទើបយកទៅស្ងោរឱ្យឆ្អិន ដាក់ស្ករស អំបិល កូរអោយសព្វល្អ រួចកិនឬតប់ៗវាឱ្យម៉ដ្ឋ។
2. ទុកសណ្តែកនោះឱ្យត្រជាក់បន្តិច បន្ទាប់មកពូតឱ្យក្លាយជារាងមូលៗ ទំហំប៉ុនមេដៃ រួចទុកមួយអន្លើសិន
3. ចំណែកស្លឹកចេកវិញត្រូវហែកវាឱ្យធំល្មម រួចយកវាមកកាត់ឱ្យចេញជារាងមូល ឬយកចានធំល្មមសង្កត់លើស្លឹកចេករួចកាត់តាមរង្វង់ចានអោយចេញរៀងមូល
4. យកម្សៅសាគូមកលាយជាមួយទឹកអោយស្អាតឬអប់ជាមួយផ្កាម្លិះ (ប្រសិនបើអ្នកចង់ឱ្យវាមានក្លិនក្រអូប) រួចចាក់ស្ករសចូល ហើយកូរចូលគ្នាឱ្យសព្វ (ឱ្យរាងរាវបន្តិច)។ ម្សៅដែលលាយរួចត្រូវយកទៅដាក់ដាំលើភ្លើង ហើយកូររហូតដល់វាឱ្យឡើងខាប់ ឆ្អិនល្អ សាច់ម្សៅឡើងរលោងទើបដាក់ចុះ
5. ទុកម្សៅនោះឱ្យត្រជាក់បន្តិច (ចៀសវាងម្សៅក្តៅធ្វើឱ្យស្លោកស្លឹកចេក) រួចសឹមធ្វើការវេចខ្ចប់។ ជាចុងក្រោយលោកអ្នកគ្រាន់តែដាក់ស្នូល(សណ្តែកដែលសូនរួច) ដាក់លើស្លឹក ហើយដួសម្សៅនោះដាក់ពីលើ រួចខ្ចប់វាជារាងបួនជ្រុងរៀបដាក់ចានជាការស្រេច


Comments