យោងតាមអង្គការសុខភាពពិភពលោកបានអោយនិយមនយ័ មនុស្សចាស់ ថា ជាមនុស្សដែលមានអាយុចាប់ពី៦៥ឆ្នាំឡើងទៅ រួមផ្សំនិងកាវិវត្តន៍ផ្លាស់ប្តូរទាំងសុខភាពផ្លូវចិត្ត និង ផ្លូវកាយដូចជា៖
1. ឆ្អឹង និង សន្លាក់៖
ឆ្អឹងចាប់ផ្តើបាត់បង់ភាពហាប់ណែនបន្តិចម្តងៗធ្វើឲ្យឆ្អឹងចាប់ផ្តើមខ្សោយនិងងាយបាក់។ ចំពោះស្ត្រីវ័យចំណាស់បន្ទាប់ពីអស់រដូវគឺកំហាប់របស់ឆ្អឹងងាយបាត់បង់ដោយសារខ្វះការផលិតពីការបាក់កំឡុងពេលការលូតលាស់ធម្មតារបស់ឆ្អឹង។ជាពិសេសឆ្អឹងដែលបាត់បង់ភាពហាប់ណែនរបស់វាគឺដោយសារការខ្វះជាតិកាល់ស្យូម ដែលជួយឲ្យឆ្អឹងរឹងមាំ។ ចំនួនជាតិកាល់ស្យូមថយចុះដោយសាររាងកាយរបស់យើងបឺតស្រូបបានតិចតួចពីចំណីអាហារ។ លើសពីនេះទៀតជាតិវីតាមីនD គឺមានសារៈសំខាន់ណាស់ព្រោះវាជួយឲ្យរាងកាយយើងបឺតស្រូបជាតិកាល់ស្យូមបានល្អ។ ឆ្អឹងភាគច្រើនងាយប៉ះពាល់ជាងគេគឺឆ្អឹងត្រកៀក ឆ្អឹងដៃ ឆ្អឹងខ្នង។ ឆ្អឹងខ្នងចាប់ផ្តើមបាត់បង់ភាពណែននិងធ្វើឲ្យមានការបាត់បង់ជាតិទឹកនិងចាប់ផ្តើមស្តើង ដែលធ្វើឲ្យឆ្អឹងខ្នងខ្លីជាងមុន ដូច្នេះបានមនុស្សចាស់ភាគច្រើនកំពស់គាត់ចុះទាប។សរសៃពួរដែលភ្ជាប់ទៅឆ្អឹងសន្លាក់និងសាច់ដុំចាប់ផ្តើមបាត់បង់ភាពយឺតធ្វើឲ្យសន្លាក់តឹងនិងរឹងនោះធ្វើឲ្យគាត់ឈឺ។
2. សាច់ដុំ៖
កោសិកាសាច់ដុំ និងភាពខ្លាំងគឺថយចុះ នេះដោយសារការថយចុះអ័រម៉ូនសំរាប់ធ្វើឲ្យលូតលាស់ ហើយសាច់ដុំមិនអាចកន្ត្រាក់បានលឿនទេ។
3. ភ្នែក ៖
ស្រវាំង ព្រិល មើលជិតអត់ច្បាស់ត្រូវការពន្លឺខ្លាំង ដើម្បីឲ្យច្បាស់។
ភ្នែកស្ងួត ដោយសារកោសិកាដែលផលិតទឹករំអិលភ្នែកថយចុះ។
ទឹកភ្នែកថយចុះ ត្របកភ្នែកធ្លាក់។
4. ត្រចៀក៖
មានការផ្លាស់ប្តូរការទទួលសំលេង គឺគាត់ត្រូវការសំលេងខ្លាំងៗទើបស្តាប់បាន។
5. មាត់ និង ច្រមុះ៖
រស់ជាតិនិងក្លិនក៏ចាប់ផ្តើមថយចុះ។
ច្រមុះស្ងួត មាត់ស្ងួតដោយសារខ្វះការផលិតទឹកមាត់។
ធ្មេញ និងអញ្ចាញធ្មេញងាយនឹងមានមេរោគ។
ធ្មេញងាយពុកនិងបាក់។
6. ស្បែក៖
ស្បែកចាប់ផ្តើមស្តើង បាត់បង់ភាពយឺត ស្ងួតនិងជ្រួញ។
ការប្រឈមនឹងកំដៅថ្ងៃពីមួយថ្ងៃទៅមួយថ្ងៃធ្វើឲ្យស្បែកចេញអុចខ្មៅៗនិងគ្រើម។
ស្បែកបាត់បង់ជាតិកូឡាជែនដែលជួយឲ្យស្បែកតឹង។
ខ្លាញ់នៅក្រោមស្បែកឡើងស្តើង ដែលធម្មតាវាជួយការពារស្បែកពីការប៉ះទង្គិចផ្សេងៗ។
សរសៃប្រសាទនៅតាមស្បែកថយចុះធ្វើឲ្យគាត់មិនមានអារម្មណ៍ឈឺចាប់ពេលមុតអ្វីម្យ៉ាង។
ក្រពេញញើស និងសរសៃឈាមនៅស្បែកថយចុះពេលនោះរាងកាយមិនអាចទាញកំដៅពីក្នុងខ្លួនបានល្អ។
ស្បែកមិនអាចទាញយកវីតាមីនD ពីព្រះអាទិត្យបាន ដូចនេះងាយខ្វះវីតាមីនDសំរាប់សំយោគជាតិកាល់ស្យូម។
7. ប្រព័ទ្ធខួរក្បាល៖
កោសិកាខួរក្បាលចាប់ផ្តើមចុះខ្សោយ។
មានអាការៈវង្វេងវង្វាន់ ភ្លេចភ្លាំងច្រើន។
ងាយកើតរោគបាក់ទឹកចិត្ត។
8. បេះដូង និង សសៃឈាម៖
សរសៃឈាមឡើងរឹង ។
ការបំពេញឈាមទៅបេះដូងគឺយឺតជាងមុន។
សរសៃឈាមដែលរឹងនេះមិនអាចយឺតដើម្បីទទួលឈាមបានស្រួលពេលមានឈាមច្របាច់ចូលម្តងៗនេះធ្វើឲ្យសំពាធឈាមកើនឡើង។
9. សាច់ដុំដកដង្ហើម និងសួត៖
សាច់ដុំដកដង្ហើមថយចុះ ចំនួនថង់ខ្យល់ និងសរសៃឈាមក្នុងសួតក៏ថយចុះធ្វើឲ្យការបឺតស្រូបអុកស៊ីសែនពីបរិយាកាសមិនបានល្អ។
សួតបាត់បង់ភាពការពារប្រឆាំងនឹងមេរោគ។
10. ប្រព័ន្ធរំលាយអាហារ៖
ដំណើការបឺតស្រូបនិងការរំលាយអាហារយឺត។
ក្រពះមិនអាចទទួលយកអាហារច្រើនដោយសារក្រពះបាត់បង់ភាពយឺត។
ចលនាក្រពះពោះវៀនថយចុះធ្វើឲ្យគាត់ងាយទល់លាមក។
11. ប្រព័ន្ធបង្ហូរទឹកនោម៖
ការបង្ហូរឈាមទៅចិញ្ចឹមតំរងនោមខ្សោយហើយការច្រោះជាតិពុលមិនបានល្អ។
ងាយមានការខ្វះជាតិទឹកក្នុងខ្លួនដោយសារគាត់បញ្ចេញទឹកនោមមកក្រៅច្រើន។
ការទប់ទឹកនោមក្នុងប្លោកនោមថយចុះធ្វើឲ្យងាយនោមដោយមិនដឹងខ្លួន។
12. ប្រព័ន្ធបន្តពូជ៖
អ័រម៉ូនភេទថយចុះ ហើយចំពោះស្ត្រីធ្វើឲ្យស្បូនវិវត្តន៍ទៅជាស្វិត។
កោសិកាផ្លួវភេទស្តើង បាត់បង់ភាពយឺត ស្ងួត រមាស់ និងខ្សោយ។



Comments