
កន្លងមកលោកអ្នកពិតជាបានជ្រាបរួចមកហើយពីផលប៉ះពាល់ដែលបណ្ដាលមកពីការគេងមិនបានគ្រប់គ្រាន់ ហើយនៅពេលនេះលោកអ្នកគួរតែដឹងបន្ថែមទៀត ប្រសិនបើលោកអ្នកគេងមិនបានគ្រប់គ្រាន់ពេញមួយសប្ដាហ៍តែម្ដង តើនឹងទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរបែបណាខ្លះ?
បើយោងតាមការស្រាវជ្រាវបានឱ្យដឹងថា ជាធម្មតាហ្សេនរបស់យើងធ្វើចលនាឡើងចុះចំនួន ១៨៥៥ ដង ក្នុងមួយថ្ងៃ តែនៅពេលដែលយើងគេងមិនគ្រប់គ្រាន់ពេញមួយសប្ដាហ៍ ការធ្វើចលនារបស់ហ្សែនបានកាត់បន្ថយនៅសល់តែចំនួនប្រមាណ ១៤៨១ ដងប៉ុណ្ណោះ ដែលជាហេតុធ្វើឱ្យចលនានៃហ្សេនទាំងអស់មានការប្រែប្រួល បង្កជាកត្តាប្រឈមនឹងជំងឺកាន់តែខ្លាំង ជាក់ស្ដែង លោកអ្នកអាចនឹងឡើងទម្ងន់កាន់តែខ្លាំង ប្រឈមខ្លាំងនឹងជំងឺបេះដូង ភាពចាស់ជរាចូលមកមុនវ័យកាន់តែលឿន និងបាត់បង់ការចងចាំយ៉ាងខ្លាំងជាដើម។ សរុបមក បើលោកអ្នកគេងមិនបានគ្រប់គ្រាន់ពេញមួយសប្ដាហ៍ នោះផលប៉ះពាល់គឺកាន់តែធ្ងន់ធ្ងរ។
ដោយឡែកខាងក្រោមនេះជាផលប៉ះពាល់ទូទៅទាំង ១០ យ៉ាងដែលបណ្ដាលមកពីការគេងមិនគ្រប់គ្រាន់៖
១- អស់កម្លាំង
២- អារម្មណ៍មិនសូវល្អ
៣- ប្រឈមជម្ងឺវង្វេងវង្វាន់ខ្ពស់នៅពេលចាស់ជរា
៤- បើអ្នកគេងមិនគ្រប់ក្នុងថ្ងៃនេះ នោះអ្នកនឹងគ្មានថាមពលគ្រប់គ្រាន់ដើម្បីបញ្ចេញសកម្មភាពនៅថ្ងៃស្អែក
៥- ខួរក្បាលមិនបានសម្រាកបណ្ដាលឱ្យបាត់បង់ភាពវ័យឆ្លាត និងឆាប់ភ្លេចភ្លាំង
៦- ធ្វើឱ្យឡើងទម្ងន់ខុសពីធម្មតា
៧- ការគិតចុះខ្សោយ
៨- បន្ថយចំណង់ផ្លូវភេទ ប្រឈមអត្រាអត់កូន
៩- កាត់បន្ថយអាយុ ឬធ្វើឱ្យអ្នកឆាប់ស្លាប់
១០- ប្រព័ន្ធភាពស៊ាំចុះខ្សោយ បណ្ដាលឱ្យអ្នកងាយនឹងឈឺថ្កាត់។


Comments