Serey is utilizing Blockchain technology

៣ យ៉ាង ជាទម្លាប់រស់នៅដែលជួយដោះស្រាយបញ្ហារមាស់គូថ

sivya


សុខភាព៖ សម្រាប់លោកអ្នកដែលឧស្សាហ៍រមាស់គូថ និងរន្ធគូថ ដែលធ្វើឱ្យយើងពិបាកទ្រាំ ចៀសមិនផុតពីការលើកដៃអេះគូថ ឬអង្គុយលើកៅអីដោយព្យាយាមកកិតគូថនិងកៅអីជំនួសឱ្យការអេះ អាចបណ្ដាលមកពីកង្វះអនាម័យក្នុងការរស់នៅ ក្រៅពីជម្ងឺ។


ការណែនាំបានឱ្យដឹងថា ខោទ្រនាប់ និងកង្វះអនាម័យក្នុងការសម្អាតគូថ គឺជាមូលហេតុធ្វើឱ្យយើងរមាស់គូថ និងរន្ធគូថ។


ដូច្នេះ ដើម្បីកាត់បន្ថយការរមាស់គូថ សូមអនុវត្តតាមការណែនាំខាងក្រោមនេះ។


- យកម្សៅលាបខ្លួន មកលាបត្រង់បរិវេណគូថ


- កុំស្លៀកខោទ្រនាប់តឹងពេក រលុងពេក ដែលយល់ល្អគួរស្លៀកខោទ្រនាប់ ដែលសមល្មមនឹងខ្លួន និងមានអនាម័យ (មិនប្រឡាក់ មិនធុំក្លិន...)


- សម្អាតគូថរបស់អ្នកដោយសារប៊ូ បន្ទាប់ពីបត់ជើងធំរួចរាល់៕








483.694 SRY$0.00
SmartVey

Comments