Serey is utilizing Blockchain technology

តើអ្នកបានដឹងអ្វីខ្លះពីបញ្ហាខ្វះជាតិស្ករក្នុងឈាម?

sivya


សុខភាព៖ កង្វះជាតិស្ករ ជាបញ្ហាសុខភាពមួយដែលមនុស្សជាច្រើនបានជួបប្រទះ។ ជាទូទៅ កង្វះជាស្ករស្ដែងចេញពីកម្រិតជាតិស្ករនៅក្រោម ៧០ មីលីក្រាម ក្នុង ១ មីលីលីត្រឈាម ខណៈដែលជាតិស្កររបស់មនុស្សធម្មតាស្ថិតនៅចន្លោះពី ៧០ ទៅ ១២០ មីលីក្រាមក្នុង ១ មីលីលីត្រឈាម។ ចំពោះអ្នកដែលខ្វះជាតិស្ករធ្ងន់ធ្ងរ អាចបណ្ដាលមកពីពេលពួកគេប៉ះពាល់នឹងជាតិពុលអ្វីមួយ។


ថ្វីត្បិតតែវាមិនមែនជាបញ្ហាធ្ងន់ធ្ងរក៏ដោយ តែយើងក៏ត្រូវតែព្យាបាលវាឱ្យបានទាន់ពេលវេលាផងដែរ ចៀសវាងកើតមានបញ្ហាធ្ងន់ធ្ងរនៅថ្ងៃក្រោយ។


១-រោគសញ្ញា


- បែកញើសស្អិតៗ


- វិលមុខ


- ឈឺក្បាលតិចៗ


- ងងុយដេក និងខ្សោយ


- ស្បែកស្លេកស្លាំង


- អស់កម្លាំង


- ថប់អារម្មណ៍ នៅមិនសុខក្នុងខ្លួន


- ញ័រដើមទ្រូង


- ឃ្លាន


ក្នុងករណីកង្វះជាតិស្ករក្នុងឈាមធ្ងន់ធ្ងរ រោគសញ្ញាគឺៈ


- វង្វេងវង្វាន់


- ព្រិលភ្នែក


- សន្លប់


២-មូលហេតុធ្វើឱ្យខ្វះជាតិស្ករក្នុងឈាម


- ទទួលទានអាហារក្នុងបរិមាណតិចតួច


- ប្រើប្រាស់ថ្នាំព្យាបាលជំងឺទឹកនោមផ្អែម ឬចាក់អាំងស៊ុយលីនច្រើនជ្រុល


- ធ្វើលំហាត់ប្រាណខ្លាំងពេក ឬ រាងកាយបញ្ចេញនូវសកម្មភាពជ្រុល


- ទទួលទានគ្រឿងស្រវឹងលើសកម្រិត


បញ្ជាក់បន្ថែមពីលើនេះដែរ ក្នុងវិស័យវេជ្ជសាស្រ្តនាពេលបច្ចុប្បន្ន គេកត់សម្គាល់ឃើញថា មូលហេតុចម្បងដែលធ្វើឱ្យខ្វះជាតិស្ករក្នុងឈាមគឺ អ្នកជំងឺទឹកនោមផ្អែម ដែលកំពុងតែព្យាបាលជំងឺទឹកនោមផ្អែម ពីព្រោះពួកគេត្រូវតមផ្អែម និងប្រើថ្នាំព្យាបាលជំងឺទឹកនោមផ្អែម។


៣. ផលវិបាកដែលបណ្ដាលមកពីកង្វះជាតិស្ករ


- កង្វះជាតិស្ករ ជាមូលហេតុធ្វើឱ្យប៉ះទង្គិចផ្លូវចិត្ត គិតច្រើន តានតឹងខ្លាំងឡើងៗ រហូតឈានដល់ការសម្លាប់ខ្លួន។


- រោគសញ្ញាកង្វះជាតិស្ករ ក៏ជាផលវិបាករបស់វាផងដែរ។


៤. វិធីព្យាបាល


បើអ្នកយល់ថា ខ្លួនឯងកំពុងតែស្ថិតក្នុងស្ថានភាពកង្វះជាតិស្ករ សូមមកឱ្យគ្រូពេទ្យពិនិត្យឈាម និងទទួលយកការព្យាបាល និងធ្វើតាមការណែនាំរបស់គ្រូពេទ្យជំនាញ ទើបអាការខ្វះជាតិស្កររបស់អ្នក ឆាប់ជា និងមិនផ្ដល់ផលវិបាកកាន់តែធ្ងន់ធ្ងរ។


៥. វិធីបង្ការ


- ទទួលទានអាហារឱ្យបានទៀងទាត់ ៣ ពេល ក្នុងមួយថ្ងៃ


- ញ៉ាំអាហារសម្រន់បន្ថែម ក្នុងករណីធ្វើការងារធ្ងន់បញ្ចេញកម្លាំងច្រើន


- គួរញ៉ាំអាហារទ្រាប់ក្រពះជាមុន មុននឹងទទួលទានជាតិស្រវឹង


- ដោយឡែកចំពោះអ្នកកើតជម្ងឺទឹកនោមផ្អែម គួរទទួលទានជាតិស្ករតាមការណែនាំរបស់គ្រូពេទ្យជំនាញ៕

644.177 SRY$0.00
SmartVey

Comments