Serey is utilizing Blockchain technology

សញ្ញាទាំង៧យ៉ាងដែលបញ្ជាក់ថាអ្នកកំពុងប្រឈមមុខនឹងជំងឺបាក់ទឹកចិត្ត!!

sivya

ជំងឺបាក់ទឹកចិត្ត ជាជំងឺម្យ៉ាងដែលយើងគ្រប់គ្នាមិនសូវបានចាប់អារម្មណ៍ច្រើនឡើយ ព្រោះថាជំងឺនេះមិនមែនជាជំងឺដែលបង្កឲ្យយើងឈឺចុកចាប់ខ្លាំងក្លាដូចជំងឺផ្សេងៗទេ តែវាជាជំងឺដែលទាក់ទងខាងផ្លូវអារម្មណ៍របស់មនុស្សយើង វាធ្វើអារម្មណ៍របស់យើងប្រែប្រួលខ្លាំងខុសធម្មតា គិតផ្ដេសផ្ដាសច្រើន ពេលខ្លះអាចនឹងបង្កឲ្យមានគ្រោះថ្នាក់ដល់ជីវិតយើងបានថែមទៀតផង។ ដើម្បីឲ្យដឹង និងយល់ច្បាស់ពីជំងឺនេះ តោះ! ទៅមើលពីសញ្ញារបស់វាទាំងអស់គ្នា៖


១. ពេលដែលក្រោកពីគេងឡើង អារម្មណ៍ប្រែជាវិលវល់ស្មុគស្មាញគិតអ្វីមិនចេញ ខួរក្បាលទទេស្អាតតែម្តង គិតអ្វីមិនចេញ អត់ដឹងថា ខ្លួនឯងកំពុងត្រូវការ ឬចង់ធ្វើអីឲ្យប្រាកដឡើយ។


២. ឧស្សាហ៍យករឿងរ៉ាវផ្សេងៗមកគិតច្រើនហួសហេតុ ជាពិសេសគឺគិតតែពីរឿងអវិជ្ជមានតែម្តង។



៣. ធុញ​ទ្រាន់ លែង​ចង់​ជួប​អ្នក​ណា​ទាំង​អស់ សូម្បី​តែ​ការ​និយាយ​ស្ដី​​ក៏​ផ្លាស់​ប្ដូរ​ដែរ អត់​ចង់​និយាយ​ស្ដី​អ្វី​ច្រើន​ឡើយ។


៤. ប្រែទៅជាចូលចិត្តនៅស្ងៀមស្ងាត់ម្នាក់ឯង អត់ចង់ចេញទៅណាទេ ចូលចិត្តកន្លែងស្ងាត់ៗ ច្រើនជាងកន្លែងដែលមានមនុស្សអ៊ូអរច្រើន។



៥. ជារឿយៗតែងយកខ្លួនឯងទៅប្រៀបធៀបជាមួយនឹងអ្នកដែលនៅជុំវិញខ្លួន គិតថាខ្លួនឯងអត់បានការ អាក្រក់ជាងអ្នកដទៃជានិច្ច។



៦. គ្រប់គ្រងអារម្មណ៍ខ្លួនឯងអត់បាន ចូលចិត្តខឹងសម្បារច្រើន មួម៉ៅខុសរឿងភ្លាមៗ។



៧. បាត់បង់ទំនុកចិត្ត តែងតែគិតថាអ្នកដែលនៅជុំវិញខ្លួនអ្នក គ្មានអ្នកណាស្រលាញ់ ចូលចិត្ត និងយល់ពីខ្លួនអ្នកឡើយ សូម្បីតែមនុស្សដែលធ្លាប់តែជិតដិត

និងអ្នក។

883.657 SRY$0.00
SmartVey

Comments