Serey is utilizing Blockchain technology

បន្ថែមអំបិលក្នុងសាប៊ូកក់សក់របស់អ្នក ជួយឱ្យសរសៃសក់រស់រវើក

sivya


សុខភាព៖ ជាធម្មតាលោកអ្នកកក់សក់ និងសាប៊ូកក់សក់ ដើម្បីកម្ចាត់អង្គែ កម្ចាត់បែកចុង ជួយបណ្ដុះសក់ និងធ្វើឱ្យសក់កាន់តែទន់រលោង រួចលាងសម្អាតចេញជាការស្រេច។ ក៏ប៉ុន្តែនៅពេលនេះ យើងសូមណែនាំឱ្យមានការបន្ថែមអំបិលខ្លះៗចូលទៅក្នុងសាប៊ូកក់សក់ រួចយកមកកក់សក់របស់លោកអ្នក នឹងទទួលបានអត្ថប្រយោជន៍កាន់តែអស្ចារ្យ។


ខាងក្រោមនេះជាការណែនាំ៖


គ្រឿងផ្សំ៖


- អំបិល


- សាប៊ូកក់សក់ ដែលត្រូវនឹងស្បែកក្បាលរបស់អ្នក


វិធីធ្វើ៖


- យកអំបិល ដាក់លាយជាមួយសាប៊ូកក់សក់ដែលត្រូវនឹងប្រភេទសរសៃសក់របស់លោកអ្នក។


- រួចយកមកកក់សក់ ដោយទុកចោលឱ្យបាន ១០ ទៅ ១៥ នាទី ហើយលាងសម្អាតចេញជាមួយនឹងទឹកធម្មតាជាការស្រេច។


- សូមអនុវត្តវិធីនេះឱ្យបាន ២ ដង ក្នុង ១ សប្ដាហ៍។


ខាងក្រោមនេះជាអត្ថប្រយោជន៍ដែលទទួលបានពីការអនុវត្តខាងលើ៖


- ជួយកម្ចាត់ជាតិប្រេងនៅលើសក់ និងស្បែកក្លាយ


- រំញោចចលនាឈាមរត់ ដែលជួយស្បែកក្បាលឱ្យមានសុខភាពល្អ នឹងកម្ចាត់មានអង្គែ


- ជួយបណ្ដុះសក់ សម្រាប់អ្នកទំពែក និង អ្នកជ្រុះសក់


- ការពារស្បែកក្បាល ពីការកើតរោគផ្សិត

710.679 SRY$0.00
SmartVey

Comments