Serey is utilizing Blockchain technology

តើហេតុអ្វីបានជាយើងត្រូវផឹកភេសជ្ជៈស្ពៃស្ពឺណាច់?

sivya


សុខភាព៖ ស្ពែស្ពឺណាច់ ត្រូវបានឱ្យដឹងថា ជាប្រភេទបន្ថែដែលសម្បូរជាតិចិញ្ចឹមជួយពង្រឹងឆ្អឹង និងផ្ទុកកាឡូរីទាបដែលអាចជួយសម្រកទង្ងន់។



ដោយអាស្រ័យហេតុនេះហើយ ទើបបានជាគេធ្វើទឹកស្ពឺស្ពឺណាច់សុទ្ធ ដើម្បីទទួលបានអត្ថប្រយោជន៍របស់វាកាន់តែអស្ចារ្យចំពោះសុខភាព និងការសម្រកទម្ងន់។


ខាងក្រោមនេះជាហេតុផល ៥ យ៉ាង ដែលអ្នកគួរទទួលទានទឹកស្ពៃស្ពឺណាច់៖


+ សម្បូរជាតិកាកសរសៃ Fiber


- ផឹកទឹកស្ពៃស្ពឺណាត់ ជួយបង្កើនជាតិកាកសរសៃ ( Fiber )ក្នុងរាងកាយ។ ជាតិ Fiber បានជួយសម្រកទម្ងន់ សម្រួលដល់ការបន្ទោរបង់ ជួយបណ្ដេញជាតិពុលចេញពីរាងកាយ ថែមទាំងធ្វើឱ្យយើងមានអារម្មណ៍ថាឆ្អែតបានយូរ មិនងាយឃ្លានអាហារផ្ដេសផ្ដាស់។


+ ជាប្រភពនៃវីតាមីន K


- ភេសជ្ជៈស្ពៃស្ពឺណាត់ ១ កែវ ផ្ទុកវីតាមីន k រហូតដល់ ៥៨០ មីលីក្រាម។ វីតាមីន k ជួយឱ្យឈាមឆាប់កកពេលមានរបួស, បង្ការការហូរឈាម និងស្នា���ជាំ ព្រមទាំងជម្រុញឱ្យរាងកាយមានភាពសកម្ម និងជួយថែសុខភាពឆ្អឹង និងធ្មេញឱ្យកាន់តែរឹងមាំ និងបង្ការជម្ងឺពុកឆ្អឹង និងធ្មេញ។


+ ផ្ទុកនូវសារជាតិ កាលស្យូម


- ជាតិកាលស្យូមក្នុងស្ពៃស្ពឺណាត់ ជួយឱ្យឆ្អឹងរឹងមាំ ព្រមទាំងការពារឆ្អឹងពីជម្ងឺពុកឆ្អឹងផងដែរ។ ទឹកស្ពៃស្ពឺណាត់ ១ លីត្រ ផ្ទុកជាតិកាលស្យូមប្រមាណ ១១៩ មីលីក្រាម។


+ ផ្ទុកជាតិកាឡូរីទាប


- សម្រាប់អ្នកដែលចង់សម្រកទម្ងន់ និងមិនចង់ឡើងទម្ងន់ អាចពិសាភេស្ជៈស្ពៃស្ពឺណាច់បាន ព្រោះស្ពៃស្ពឺណាច់ ផ្ទុកជាតិកាឡូរីទាប។ ភេស្ជៈស្ពៃស្ពឺណាច់ ផ្ទុកកាឡូរីទាប តែផ្ទុកប្រូតេអ៊ីនខ្ពស់ ដែលជំនួយដល់ប្រូតេអ៊ីនក្នុងរាងកាយដែលមានស្រាប់ឱ្យតែកាន់គ្រប់គ្រាន់។

0.000 SRY$0.00
SmartVey

Comments