Serey is utilizing Blockchain technology

គួរយល់ដឹងពីការកណ្ដាស់ និងគួរបញ្ឈប់ទម្លាប់ខ្ទប់កណ្ដាស់

sivya

សុខភាព៖ ការកណ្ដាស់ គឺជាប្រតិកម្មការពារសរីរាង្គដោយឯកឯង និងអាស្រ័យលើសុខភាពរបស់មនុស្សគ្រប់គ្នា។ កណ្ដាស់ គឺជួយបំបាត់អាការក្រហាយនៃរាងកាយ ជម្រុញឱ្យសារធាតុអ្វីមួយចេញពីច្រមុះ ឬមាត់ និងជួយបណ្ដេញបាក់តេរី ឬមេរោគចេញពីរាងកាយ។



មនុស្សមួយចំនួនព្យាយាមរារាំង ឬទប់កណ្ដាស់ នេះជាទម្លាប់ខុសឆ្គង ដែលប៉ះពាល់ដល់សុខភាព។


ការព្យាយាមឃាត់កណ្ដាស់ នៅពេលដែលអ្នកចង់កណ្ដាស់ម្ដងៗ វាមិនមែនជាទម្លាប់ល្អនោះទេ វាបានធ្វើឱ្យប៉ះពាល់ដលស់សុខភាព ព្រោះថា នៅពេលដែលអ្នកព្យាយាមខ្ទប់មាត់ និងក្ដិចច្រមុះ ដើម្បីទប់កណ្ដាស់ បណ្ដាលឱ្យសម្ពាធឈាមឡើង រំខានដល់លំហូរឈាមទៅកាន់ខួរក្បាល ព្រមទាំងរំខានសរសៃឈាម និងជាលិកាសរសៃប្រសាទ បណ្ដាលឱ្យអ្នកឈឺក្បាល និងខូចខាតសរសៃឈាម។



តែទោះជាយ៉ាងណា លោកអ្នកគួរតែរកកន្លែងគួរសមនៅឱ្យឆ្ងាយពីអ្នកដទៃប្រមាណ ៤ ទៅ ៥ ម៉ែត្រ មុននឹងកណ្ដាស់ ដើម្បីកុំឱ្យសាយភាយទៅកាន់អ្នកដទៃ ហើយសូមចាកចេញពីទីកន្លែងនោះភ្លាមៗផងដែរ ព្រោះថា ពេលកណ្ដាស់ម្ដងៗ គឺមានបាក់តេរី ឬមេរោគភាយចេញពីអាការកណ្ដាស់របស់យើង៕

574.234 SRY$0.00
SmartVey

Comments