Serey is utilizing Blockchain technology

ស្ទះសរសៃឈាមបេះដូង ឬគាំងបេះដូង អាចស្លាប់ភ្លាមៗ អ៊ីចឹងមកដឹងពីមូលហេតុ និងវិធីបង្ការ

sivya

ជំងឺស្ទះសរសៃឈាមបេះដូង ឬគាំងបេះដូងបានឆក់យកជីវិតប្រជាជនកម្ពុជា ១០៩ នាក់ក្នុងចំណោមមនុស្ស ១០០.០០០ នាក់ដែលធ្វើឱ្យប្រទេសយើងជាប់លេខរៀងទី ៩១ នៅលើពិភពលោកក្នុងបណ្តាលប្រទេសដែលមានអត្រាអ្នកស្លាប់ខ្ពស់ដោយសារជំំងឺគាំងបេះដូង នេះបើយោងតាមតួលេខរបស់អង្គការ សុខភាពពិភពលោក (WHO) កាលពីឆ្នាំ ២០២០



ជំងឺស្ទះសរសៃឈាមបេះដូង អាចផ្តាច់យកជីវិតមនុស្សគ្រប់វិនាទី ទាមទារឲ្យព្យាបាលជាបន្ទាន់។ តើជំងឺស្ទះសរសៃឈាមបេះដូងមានរោគសញ្ញាអ្វីខ្លះ? ហើយយើងត្រូវបង្ការដោយវិធីណាខ្លះ?


១- អ្វីទៅជាជំងឺស្ទះសរសៃឈាមបេះដូង



ជំងឺស្ទះសរសៃឈាមបេះដូង ដែលយើងចំណាំហៅថា ជំងឺគាំងបេះដូង ជាជំងឺធ្ងន់ធ្ងរ កើតឡើងដោយសារសរសៃឈាមមួយ ឬច្រើន ដែលមានតួនាទីទៅចិញ្ចឹមបេះដូង ត្រូវស្ទះខ្លាញ់ និងកំណកដុំឈាម។ នេះបើតាមការលើកឡើងរបស់លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត សុខ ជួរ ប្រធានដេប៉ាតឺម៉ង់ជំងឺបេះដូង នៃមន្ទីរពេទ្យកាល់ម៉ែត។


២- រោគសញ្ញាជំងឺស្ទះសរសៃឈាមបេះដូង

– តឹង ចុក ណែន ឈឺចាប់ក្នុងទ្រូង ឬដៃ ហើយរាលដាលទៅក ថ្គាម និងខ្នង


– ចង្អោរ ក្រហាយទ្រូង ឬឈឺពោះ


– ហត់


– បែកញើសខ្លាំង ដោយមិនដឹងមូលហេតុ


– ហត់


– អស់កម្លាំង


– ធេងធោង ឬវិលមុខ។


៣- មូលហេតុនាំឲ្យកើតជំងឺស្ទះសរសៃឈាមបេះដូង



ចំពោះសន្ទុះនៃការកើនឡើងជំងឺស្ទះសរសៃឈាមបេះដូងនេះ ប្រធានដេប៉ាតឺម៉ង់ជំងឺបេះដូង នៃមន្ទីរពេទ្យ កាល់ម៉ែត លោកវេជ្ជបណ្ឌិត សុខ ជួរ បញ្ជាក់ថា បណ្តាលមកពីការផ្លាស់ប្តូរទម្លាប់រស់នៅរបស់ប្រជាពលរដ្ឋ ដែលពីមុនធ្លាប់ធ្វើពលកម្ម ធ្លាប់តែញ៉ាំបន្លែផ្លែឈើ អាហារខ្មែរល្អៗ ឥឡូវមកស្រណុក ញ៉ាំតែ Fast food នាំឲ្យឡើងទម្ងន់ ឡើងជាតិខ្លាញ់ កើតជំងឺបេះដូង។


– អាយុច្រើន


– ជក់បារី


– មានជំងឺលើសឈាម


– មានជំងឺទឹកនោមផ្អែម


– ធាត់ពេក


– មានលើសជាតិខ្លាញ់ច្រើន


– មិនហាត់ប្រាណ


– ស្ត្រេស


– គ្រួសារមានប្រវត្តិមានជំងឺបេះដូង ឬស្ទះសរសៃឈាមបេះដូង។


អត្ថបទគួរអាន៖


ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន

តាមដានសុខភាពបេះដូង ដោយសង្កេតមើលចំណុចទាំងនេះ

គ្រឿងស្រវឹងមិនត្រឹមតែប៉ះពាល់ថ្លើម តែក៏គ្រោះថ្នាក់ដល់បេះដូង

ស្រ្តេសនឹងការងារធ្វើឲ្យស្រីៗប្រឈមជំងឺបេះដូងខ្ពស់ កុំប្រហែស

សញ្ញាព្រមានទាំង៧ បញ្ជាក់ថាបេះដូងដំណើរការមិនប្រក្រតី

សញ្ញាព្រមានទាំង៨ មុនមានបញ្ហាគាំងបេះដូង។


ចំណុចសំខាន់

ជំងឺស្ទះសរសៃឈាមបេះដូង ឬជំងឺគាំងបេះដូងកើតឡើងដោយសារសរសៃឈាមចិញ្ចឹមបេះដូងមួយ ឬច្រើនស្ទះដោយខ្លាញ់ និងកំណកដុំឈាម។

សន្ទុះនៃការកើនឡើងជំងឺស្ទះសរសៃឈាមបេះដូងបណ្តាលមកពីការផ្លាស់ប្តូរទម្លាប់រស់នៅរបស់យើងដែលពីមុនធ្លាប់ធ្វើបញ្ចេញសកម្មភាពរាងកាយ ញ៉ាំបន្លែផ្លែឈើ អាហារខ្មែរល្អៗ ឥឡូវមកស្រណុក ញ៉ាំតែ Fast food នាំឲ្យឡើងទម្ងន់ ឡើងជាតិខ្លាញ់ និងកើតជំងឺបេះដូង។

0.000 SRY$0.00
SmartVey

Comments