Serey is utilizing Blockchain technology

មូលហេតុអ្វីអណ្ដាតឡើងពណ៌ស? គួរបារម្ភអត់?

sivya

មានមូលហេតុផ្សេងៗដែលបណ្ដាលឲ្យអណ្ដាតពណ៌ស ហើយវាក៏ត្រូវការការព្យាបាលជាក់លាក់ផងដែរ។ ខណៈពេលដែលអណ្ដាតសមិនបង្កជាគ្រោះថ្នាក់ក៏ពិតមែន ប៉ុន្តែនៅក្នុងករណីកម្រខ្លះ វាអាចបង្ហាញពីបញ្ហាសុខភាពធ្ងន់ធ្ងរ។


មូលហេតុនៃអណ្ដាតចេញពណ៌ស

មូលហេតុទូទៅនៃអណ្ដាតពណ៌ស គឺមកពីមិនមានអនាម័យមាត់ល្អ។ ដុំពកតូចៗនៅលើអណ្ដាត អាចចាប់ផ្ដើមហើម ហើយក្លាយទៅជាការរលាកនៅក្នុងមាត់។


ពពួកមេរោគ កម្ទេចកំទី សំណល់អាហារ និងកោសិកាងាប់អាចនៅជាប់ចន្លោះដុំពកតូចៗនេះ ដែលបណ្ដាលឲ្យអណ្ដាតឡើងពណ៌ស។


បញ្ហាមាត់ និងអនាម័យអាចធ្វើឲ្យអណ្ដាតពណ៌ស រួមមាន៖


មាត់ស្ងួតបណ្ដាលមកពីដកដង្ហើមតាមមាត់ ឬគេងចំហមាត់។

មិនដុសធ្មេញ ឬប្រើអំបោះទាក់ធ្មេញត្រឹមត្រូវ

មិនសម្អាតអណ្ដាត

កង្វះជាតិទឹក

ការរលាកពីគែមមុតស្រួចនៅក្នុងមាត់ ដូចជាធ្មេញ ដង្កៀបពត់ធ្មេញ ឬធ្មេញសិប្បនិម្មិត

ផឹកគ្រឿងស្រវឹងជាប្រចាំ

ជក់បា

រី ឬថ្នាំជក់


អនាម័យមាត់ជារឿងចាំបាច់សម្រាប់មនុស្សគ្រប់គ្នា ប៉ុន្តែក៏មានលក្ខខណ្ឌវេជ្ជសាស្ត្រមួយចំនួន ដែលបណ្ដាលឲ្យអណ្ដាតពណ៌ស ទោះបីជាយើងប្រឹងប្រែងថែទាំមាត់យ៉ាងណាក៏ដោយ។ លក្ខខ័ណ្ឌវេជ្ជសាស្ត្រទាំងនេះរួមមាន៖


ជំងឺOral lichen planus ជាការរលាកដែលប៉ះពាល់ដល់មាត់ និងបណ្ដាលឲ្យមានបំណែកសៗលេចឡើងនៅក្នុងមាត់ និងអណ្ដាត។ បំណែកសៗនេះ អាចកើតឡើងរួមជាមួយនឹងសញ្ញាដទៃទៀត រួមមានដំបៅ ឬឈឺថ្ពាល់ និងអញ្ចាញធ្មេញ។


ជំងឺLeukoplakia ជាជំងឺដែលកើតឡើងបណ្ដាលមកពីសារធាតុបង្កការរលាក ដូចជាថ្នាំជក់ និងអាល់កុល ប៉ុន្តែវាក៏អាចបណ្ដាលមកពីស្ថានភាពរលាក និងធ្មេញសិប្បនិម្មិតផងដែរ។

ជំងឺជ្រាំងអណ្ដាត ជាការឆ្លងមេរោគផ្សិត ដែលបង្កឡើងដោយពពួកផ្សិត Candida។ ជំងឺនេះអាចបណ្ដាលឲ្យមានការឈឺចាប់ ជាពិសេសនៅពេលដែលយើងញ៉ាំអាហារ ឬផឹកភេសជ្ជៈ។ ចំណែកឯអ្នកដែលមានប្រព័ន្ធភាពស៊ាំខ្សោយ ក៏អាចវិវត្តទៅជាជ្រាំងអណ្ដាតដូចគ្នា។ ទន្ទឹមនឹងនេះ អ្នកដែលប្រើប្រាស់ថ្នាំផ្សះ ឬមិនមានអនាម័យមាត់ល្អ ឬប្រើប្រាស់ធ្មេញសិប្បនិម្មិតដែលមិនស័ក្ដិសម ក៏មានហានិភ័យក្នុងការកើតមានអណ្ដាតសនេះដែរ។

467.686 SRY$0.00
SmartVey

Comments