Serey is utilizing Blockchain technology

លាបម៉ាស្ការ៉ាញឹកញាប់ពេក ជាហេតុធ្វើឱ្យភ្នែកស្ងួត និងកើតពពែកឆ្កែ

sivya

សុខភាព៖ សម្រាប់សុភាពនារីដែលចូលចិត្តលាបម៉ាស្ការ៉ា គួរតែដឹងថា ការប្រើម៉ាស្ការ៉ាលាបភ្នែកញឹកញាប់ពេកមិនមែនជាទម្លាប់ល្អនោះទេ ព្រោះវាបង្កឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ក្រពេញខ្លាញ់ត្របកភ្នែក ដែលបណ្ដាលឱ្យភ្នែកមានការឈឺចាប់ និងប្រឈមខ្លាំងកើតជម្ងឺភ្នែកមួយចំនួនផងដែរ ។




បញ្ចាក់បន្ថែម នៅលើត្របកភ្នែករបស់យើង មានរន្ធសម្រាប់បញ្ចេញជាតិខ្លាញ់ ដើម្បីជួយសម្រួលដល់ចលនារបស់ភ្នែក។ ដូច្នេះ ប្រសិនបើយើងប្រើម៉ាស្ការ៉ាលាបលើត្របកភ្នែកញឹមញាប់ពេក សារធាតុល្អិតៗនៃម៉ាស្ការ៉ា នឹងចូលទៅបិតរន្ធបញ្ចេញខ្លាញ់នៃត្របកភ្នែក ធ្វើឱ្យកកស្ទះខ្លាញ់ក្នុងត្របកភ្នែក បណ្ដាលឱ្យកើតជម្ងឺមួយចំនួនដូចជា ធ្វើភ្នែកស្ងួត រលាកគល់រោមភ្នែក និងពពែកភ្នែក (ពពែឆ្កែ)ជាដើម។




បន្ថែមពីលើនេះដែរ ក្នុងករណីខ្លះប្រសិនបើអ្នកមិនបានប្រុងប្រយ័ត្នលើការលាបម៉ាស្ការ៉ា នោះវាអាចបណ្ដាលឱ្យម៉ាស្ការ៉ាប៉ះកញ្ចក់កែវភ្នែកបណ្ដាលឱ្យឈឺចាប់៕

510.201 SRY$0.00
SmartVey

Comments