Serey is utilizing Blockchain technology

សញ្ញាបង្ហាញថា ក្រលៀន និងថ្លើមកំពុងមានបញ្ហាប្រកាសអាសន្នឱ្យជួយហើយត្រូវដឹង

sivya

សញ្ញាបង្ហាញថា ក្រលៀន និងថ្លើមកំពុងមានបញ្ហាប្រកាសអាសន្នឱ្យជួយហើយត្រូវដឹង


ក្រលៀនគឺជាសរីរាង្គ១គូដែលមានប្រយោជន៍ច្រើនក្នុងរាងកាយ ចំណែកឯថ្លើមក៏ជាសរីរាង្គធំមួយក្នុងខ្លួនរបស់មនុស្ស ដែលមានប្រយោជន៍សម្រាប់រាងកាយមិនចាញ់នឹងក្រលៀននោះទេ។ អ្នកសាកស្រមៃមើល បើសរីរាង្គទាំង២នេះមានបញ្ហា តើសុខភាពរបស់អ្នកទៅជាយ៉ាងណា?


អាស្រ័យហេតុនេះហើយអ្នកគួរតែមានទម្លាប់រស់នៅល្អ រួមទាំងចៀសវាងកត្តាមួយចំនួនបើអាចព្រោះបើដឹងថាមិនល្អសម្រាប់ក្រលៀន និងថ្លើមហើយសូមឈប់ព្រោះជំងឺទាំង២នេះគឺអាចនឹងធ្ងន់ធ្ងរដល់អាយុជីវិត ប្រសិនណា ដល់ដំណាក់កាលលាងឈាម និងអាចស្លាប់បានប្រសិនណាដល់ដំណាក់កាលមហារីកថ្លើម។


ជាមួយគ្នានេះដែរ យើងនឹងមកពាំនាំសញ្ញាធំៗមួយចំនួនដែលបង្ហាញឱ្យដឹងថា ក្រលៀន និងថ្លើមរបស់បងប្អូនកំពុងមានបញ្ហា។ ដូច្នេះបន្ទាប់ពីអានអត្ថបទនេះចប់ ហើយបងប្អូនមានសញ្ញាទាំងនេះ បូករួមទាំងមានសញ្ញាធ្វើទុក្ខក្នុងខ្លួនស្រាប់ បងប្អូនគួរណាស់ តែប្រញាប់ទៅជួបពេទ្យជំនាញឯទេសត្រឹមត្រូវ ដើម្បីពិនិត្យនឹងព្យាបាលឱ្យបានទាន់ពេលវេលា។


សញ្ញាក្រលៀនកំពុងមានបញ្ហា៖ នេះបើយោងតាមរយៈគេហទំព័រ mayoclinicបានបញ្ជាក់ថាសញ្ញាខាងក្រោមនេះបញ្ជាក់ថាតម្រងនោមអ្នកកំពុងតែឈឺហើយ ឆាប់សង្រ្កោះវាផង។


-ចេះតែអស់កម្លាំងរុំារ៉ៃ


-រមាស់ស្បែក ស្ងួតស្បែក


-ឈឺនោមញឹកញាប់ (នោមមានលាយឈាម)


-ពណ៌ទឹកនោមប្រែប្រួល


-ក្អួត ចង្អោរ បាត់បង់ចំណង់អាហារ


-មានបញ្ហាដំណេក។ ដូច្នេះប្រសិនណាអ្នកមានរោគសញ្ញាទាំងអស់នេះរុំារ៉ៃកុំទុកយូរគួរតែប្រញាប់ជួបពេទ្យដើម្បីពិនិត្យធ្វើរោគវិនិច្ឆ័យ និងព្យាបាលឱ្យបានទាន់ពេលវេលា ចៀងវាងទុកយូរនាំមានបញ្ហាកាន់តែធំពិបាកព្យាបាល អស់លុយក៏ច្រើនដែរ។


ជាមួយគ្នានេះដែរ នៅពេលថ្លើមមានបញ្ហា វាមិនបានបញ្ចេញសញ្ញាឱ្យយើងបានដឹងច្បាស់ប៉ុន្មាននោះទេ ក៏ប៉ុន្ដែវាអាចចេញសញ្ញាសំខាន់ខ្លះដែល ពេទ្យអាចធ្វើរោគវិនិច្ច័យថាអ្នកកំពុងតែមានបញ្ហាថ្លើម។ ដូច្នេះសញ្ញាទាំងនេះអ្នកគួរតែដឹង។


សញ្ញាទាំងនោះមានដូចជា៖


-បាត់បង់ចំណង់អាហារ


-ឧស្សាហ៍អស់កម្លាំងរុំារ៉ៃ


-រមាស់ស្បែក


-ឈឺពោះហើមពោះ


-ស្បែកនិងភ្នែកមានពណ៌លឿង


-ក្អួតចង្អោរ ហើមក៏ដៃ ហើមក៏ជើង


-មានលាមកពណ៌ស្លេក។ បន្ថែមលើសពីនេះ បើយោងតាមរយៈការចែករំលែករបស់មន្ទីរពេទ្យកាល់ម៉ែត ទាក់ទងនឹងការវិវត្តន៍នៃជំងឺមហារីកថ្លើម មានដូចជា៖


ចំពោះមូលហេតុអ្វីខ្លះដែលបង្កជាជំងឺមហារីកថ្លើមមានដូចជា៖


- ពិសារស្រា និងបារី ដែលបង្កឲ្យក្រិនថ្លើម


- ជំងឺរលាកថ្លើម បេ និង សេ (B, C)


- ជំងឺទឹកនោមផ្អែម បារ៉ាស៊ីត ថ្នាំពន្យាកំណើត


- វិទ្យុសកម្ម


- សារធាតុគីមីមួយចំនួន


- ការសាយភាយពីសរីរាង្គដទៃ


មហារីកថ្លើមមានរោគសញ្ញាឱ្យដឹងដូចជា៖


- ឈឺពោះ


- អស់កំលាំង មិនសូវឃ្លាន ស្លេកស្លាំង ស្រកទម្ងន់


- មានដុំ ដោយស្ទាបប៉ះនៅពោះ។


សរុបមកប្រសិនណាបងប្អូនមានរោគសញ្ញាទាំងនេះ រួមទាំងការអាការមិនស្រួល សូមបងប្អូនប្រញាប់ជួបពេទ្យដើម្បីពិគ្រោះយោបល់ឱ្យបានត្រឹមត្រូវ ដើម្បីបញ្ជាក់ពីលទ្ធផលឱ្យច្បាស់ថាបងប្អួនពិតជាមានសុខភាពល្អមិនមានបញ្ហា មានន័យថាត្រូវការពារប្រសើរជាងព្យាបាល៕

818.673 SRY$0.00
SmartVey

Comments