Serey is utilizing Blockchain technology

លេបថ្នាំងងុយគេងជួយបញ្ហាដំណេកបាន តែមានផលរំខានច្រើន💊

sivya


មានបញ្ហាដំណេក ម្នាក់ៗមិនស្រួលចិត្តទេ ខំរិះរកវិធីផ្សេងៗ ក្នុងនោះការប្រើថ្នាំងងុយដេកជាជំនួយ ច្បាស់ជាជម្រើសចុងក្រោយហើយ។ ការប្រើថ្នាំងងុយដេកត្បិតតែជួយរឿងដំណេកបាន តែយើងក៏ត្រូវរងនូវផលរំខានមកវិញដែរ។


១- អ្វីទៅជាថ្នាំងងុយគេង


ថ្នាំងងុយគេងជាពពួកថ្នាំដែលមានសកម្មភាពលើខួរក្បាលដែលធ្វើឲ្យយើងអាចគេងលក់ស្រួល។ ថ្នាំនេះប្រើសម្រាប់អ្នកជំងឺដេកមិនលក់ (Insomnia) និងអ្នកមានបញ្ហាក្នុងការដេក (គេងមិនស្កប់)។ នេះបើតាមការបញ្ជាក់របស់ឱសថការី គឹម កាណែល។


២- ប្រភេទថ្នាំងងុយគេង


ថ្នាំងងុយគេងមានច្រើនប្រភេទ ប្រភេទនីមួយៗប្រើទៅតាមស្ថានភាពរបស់អ្នកជំងឺ តើមានបញ្ហាដំណេកស្រាល ឬក៏ធ្ងន់ ហើយការប្រើថ្នាំងងុយគេងភាគច្រើនទាល់តែមានវេជ្ជបញ្ជា។


៣- ផលរំខានរបស់ថ្នាំងងុយគេង


ការលេបថ្នាំងងុយគេងអាចជួយបញ្ហាដំណេកយើងបានមែន តែក៏មានផលរំខានមកវិញខ្លះៗដែរ។ ឱសថការី គឹម កាណែល បន្តថា ផលរំខានអាស្រ័យទៅលើប្រភេទថ្នាំដែលយើងប្រើ ក្នុងចំណោមនោះ ផលរំខានដែលកើតមានញឹកញាប់រួមមាន៖


– ក្រហាយ ឬចាក់ៗនៅដៃជើង និងទ្រូង


– មិនឃ្លានអាហារ


– ទល់លាមក


– ឈឺពោះ រាក


– ពិបាករក្សាលំនឹងខ្លួនប្រាណ


– វិលមុខ


– ស្ងួតមាត់ និងក


– ឈឺក្បាល


– មិនសូវចងចាំ


– យល់សប្តិអាក្រក់


– ខ្សោយកម្លាំង។


៤- ការប្រើថ្នាំលើសកម្រិត


ការប្រើថ្នាំងងុយគេងលើសកម្រិតអាចបណ្ដាលឲ្យផលរំខានរបស់ថ្នាំកើនឡើងខ្ពស់ និងមានរយៈពេលយូរ ហើយករណីខ្លះអាចគ្រោះថ្នាក់ដល់ជីវិត។


ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕





































13.569 SRY$0.00
SmartVey

Comments