#របៀបធ្វើបង្អែមពងមាន់នំអ៊ី

#គ្រឿងផ្សំ
- ម្សៅដំណើប500g
- ទឹក 6 កែវ
- ខ្ទិះដូង 300 មីលីលីត្រ
- ស្ករស ១កូនកែវ
- អំបិលមួយចុងស្លាបព្រាកាហ្វេ
- ម្សៅឆា 1ស្លាបព្រាបាយ មិនដាក់ក៏បានតាមចំណូលចិត្ត
- ពងមាន់ 10 គ្រាប់
- ខ្ញី ៥ ជំនិត ដាក់ក៏បាន មិនដាក់ក៏បានតាមចំណូលចិត្ត

#វិធីធ្វើ
- ដំបូង លាយម្សៅដំណើបជាមួយទឹក ល្មម រួច លុញជារាងមូលៗតូច ក្រោយមកដាក់ ដាក់ស្ងោរនំអ៊ីឲ្យឆ្អិន
- ក្រោយមក ដាំទឹកឲ្យពុះ រួចដាក់ ខ្ញី៥ ជំនិត ស្ករស និងអំបិលចូល ហើយបន្ថយភ្លើងបន្តិច។
- គោះពងមាន់ដាក់ក្នុងទឹកស្ករទាំងអស់ក៏បានឬ ចង់ គោះពងមាន់ដាក់ចាន ស្រង់ពងក្រហមចេញពីផ្នែកសខាប់អន្ធិលចេញពីគ្នា។
- បន្ទាប់មក យកស៊ុតស ដាក់ចូលក្នុងឆ្នាំងទឹកស្ករ កូរបំបែកឲ្យឡើងជាសរសៃៗ រួចយកម្សៅឆា ១ស្លាបព្រាបាយ ដាក់ទឹកបន្តិចក្នុងកូនចាន កូរអោយរលាយសប់ល្អ រួចចាប់ចូលឆ្នាំងទឹកស្ករ កូរអោយឡើងខាប់។
- រួចចាប់ផ្ដើមចាក់ស៊ុតក្រហមចូលឆ្នាំងទាំងមូល រួចបិទភ្លើង ក្រោយមកដាក់ នំអ៊ីចូល យកខ្ទិះដូងដាក់ដាំអោយពុះ ដាក់អំបិលបន្តិច ដាំឆ្អិនលើចុះ ដួសបង្អែមដាក់ចាន រួចដាក់ទឹកខ្ទិះ ពីលើជាការស្រាច ទទួលបានបង្អែមពងមាន់ក្តៅៗដ៏មានឱជារសឈ្ងុយឆ្ងាញ់ផ្ដល់កម្លាំងនឹងសុខភាពល្អដល់លោកអ្នកទៀតផង៕


Comments