
សុខភាព៖ សម្រាប់លោកអ្នកដែលប្រើថ្នាំប្រឆាំងជម្ងឺធ្លាក់ទឹកចិត្ត ទទួលរងផលប៉ះពាល់មួយចំនួនដូចជា ឈឺក្បាល ក្អួតចង្អោរ អស់កម្លាំង និងបញ្ហាផ្លូវភេទ។ តែបញ្ហានេះ វាកើតឡើងក្នុងរយៈពេលខ្លីប៉ុណ្ណោះ។
ចំពោះមនុស្សវ័យក្មេង ដែលប្រើប្រាស់ថ្នាំប្រឆាំងជម្ងឺធ្លាក់ទឹកចិត្ត ពួកគេប្រឈមហានិភ័យធំមួយទៀតគឺ មានគំនិតធ្វើអត្តឃាត។ តែទោះយ៉ាងណា វាអាស្រ័យការយល់ដឹង និងទំហំនៃជម្ងឺធ្លាក់ទឹកចិត្តរបស់ពួកគេ។
សូមបញ្ជាក់ថា៖ ក្រៅពីទទួលបានប្រយោជន៍ពីការប្រើថ្នាំប្រឆាំងជម្ងឺធ្លាក់ទឹកចិត្ត លោកអ្នកក៏ទទួលរងផលប៉ះពាល់មួយចំនួនផងដែរ។ ជាមួយគ្នានេះដែរ គ្រូពេទ្យគួរតែគិតគូឱ្យបានច្បាស់សិន មុននឹងសម្រេចចិត្តចេញវេជ្ជបញ្ជាបើកថ្នាំឱ្យមនុស្សដែលមានវ័យក្មេង៕


Comments