Serey is utilizing Blockchain technology

របៀបធ្វើបង្គាលីងប្រៃផ្អែម

sivya

របៀបធ្វើបង្គាលីងប្រៃផ្អែមបង្គា


ប្រហែលកន្លះគីឡូ

ស្ករ អំបិល ទឹកត្រី ម្សៅស៊ុប ប្រេងខ្យង

ខ្ទឹមសចិញ្ច្រាំ

ស្លឹកខ្ទឹមហាន់ល្អិបង្គាត្រូវកាត់ក្បាលនឹងកាត់ព្រុយរួចលាងទឹកអោយស្អាត

ដាក់ខ្ទះអោយក្តៅរួចចាក់ប្រេងឆានឹងខ្ទឹមចិញ្ច្រាំចូល លីងខ្ទឹមអោយក្រហមសិនទើបដាក់គ្រឿងផ្សំចូលតាមក្រោយ

ភ្លក្សរសជាតិតាមចំនូលចិត្ត តែមុខម្ហបនេះត្រូវប្រើទឹកត្រី ស្ករ នឹងប្រេងខ្យងអោយចាស់បន្តិចព្រោះវាត្រូវមានរសជាតិប្រៃផ្អែម

បន្ទាប់ពីភ្លក្សរសជាតិសមល្មមហើយ យើងចាក់បង្គាចូល ឆាត្រលប់ទៅត្រលប់មកអោយចូលគ្រឿងសព្វល្អប្រហែល2-3នាទី (ត្រូវបើកភ្លើងអោយខ្លាំងហើយកុំឆាយូពេកព្រោះវាធ្វើអោយសាច់បង្គាស្វិតជាប់សំបក) ជាការស្រេច

ពេលដួសដាក់ចានកុំភ្លេចរោយស្លឹកខ្ទឹមពីលើតៗ

946.792 SRY$0.00
SmartVey

Comments