Serey is utilizing Blockchain technology

សម្រាប់អ្នកចូលចង្រ្កានបាយ គួរអានអត្ថបទនេះបើរលាកខ្លាញ់ប៉ះចំភ្នែក

sivya


ក្នុងជីវិតរស់នៅប្រចាំថ្ងៃ ជាពិសេសស្រ្តីមេផ្ទះតែងតែចូលចង្រ្កានចម្អិនម្ហូបអាហារ ហើយសុទ្ធតែធ្លាប់ជួបប្រទះនូវបញ្ហាខ្លាញ់ក្ដៅខ្ទៀតប៉ះចំដៃ ឬដងខ្លួន ហើយជួនកាលអាចខ្ទៀតប៉ះចំត្រង់បិវេណជុំវិញភ្នែក ឬកែវភ្នែកតែម្ដង។


ជាទូទៅ បញ្ហាខ្ទៀតខ្លាញ់ក្ដៅៗក្នុងអំឡុងពេលចម្អិនម្ហូបអាហារមកប៉ះចំដៃ ឬដងខ្លួនតិចតួច វាមិនមែនជាបញ្ហាធំដុំនោះទេ អ្នកគ្រាន់តែលាងទឹកត្រជាក់គឺជាការស្រេច។ ក៏ប៉ុន្តែ បើខ្លាញ់ខ្ទៀតប៉ះចំភ្នែកវិញ ទើបជាបញ្ហាដែលយើងត្រូវយកចិត្តទុកដាក់ក្នុងសង្រ្គោះភ្លាមៗ។


ចំពោះផលប៉ះពាល់នៅពេលខ្លាញ់ខ្ទៀតប៉ះចំភ្នែកនោះគឺ ត្រង់តំបន់នៃបរិវេណភ្នែកដែលទទួលរងការរលាកខ្លាញ់ វាអាចបង្កឱ្យត្របកភ្នែកធ្លាក់យា ជ្រួញ ឬមានសន្លាក់ ដោយអាស្រ័យលើការលាក់នោះក្ដៅខ្លាំង និងរលាក់ធំប៉ុណ្ណា។


ដោយឡែកការព្យាបាលទាក់ទងនឹងបញ្ហារលាកខ្លាញ់ប៉ះភ្នែក ត្រូវបានឱ្យដឹងថា វិធីបឋមក្នុងការសង្រ្គោះនោះគឺ សូមលាងភ្នែកជាមួយទឹកធម្មតា ឬត្រជាក់ភ្លាមៗ និងចៀសវាងប្រើទឹកកកស្អំ ឬទឹកត្រជាក់ក្រោម 0 អង្សាសេ យកមកលាងភ្នែក ព្រោះវាអាចបណ្ដាលឱ្យការរលាកកាន់តែធ្ងន់ធ្ងរ។ បន្ទាប់មក សូមយកក្រែម ឬ ស្ព្រៃយន៍បាញ់ប្រឆាំងការរលាក (Burn cream) នៅបរិវេណដែលរលាក។ ក្នុងករណីដែលមានការលាកធ្ងន់ធ្ងរ ឬកត់សម្គាល់ឃើញថា ភ្នែករបស់ខ្លួនមានការឈឺចាប់ ក្តៅ និងក្រហាយខុសពីការរលាកធម្មតា សូមប្រញាប់អញ្ជើញមកពិនិត្យភ្នែកជាមួយវេជ្ជបណ្ឌិតឯកទេសភ្នែកឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ចៀសវាងទុកឱ្យបញ្ហាកាន់តែធ្ងន់ធ្ងរ៕

689.499 SRY$0.00
SmartVey

Comments