Serey is utilizing Blockchain technology

តើអ្វីទៅជាជំងឺវង្វេងវង្វាន់?

sivya


1. និយមន័យ



ជំងឺវង្វេងវង្វាន់ គឺជាបណ្តុំអាការកើតឡើងដោយសារខួរក្បាលមានបញ្ហា កោសិកាខួរខូចខាត ដែលបណ្តាលអោយបញ្ឈប់សកម្មភាព និង បាត់ទំនាក់ទំនងទៅកោសិកាខួរក្បាលផ្សេងៗទៀត។ ជំងឺវង្វេងវង្វាន់ ប៉ះពាល់ការគិត សកម្មភាព និង ការធ្វើការងារប្រចាំថ្ងៃ។ វិនិច្ឆ័យជំងឺវង្វេងវង្វាន់ពេលដែលមានអាការៈ ពីរ ឬច្រើនជាងក្នុងចំណោះអាការ ដូចជា បាត់ការចងចាំ បាត់ភាសា បាត់ការយល់ពត័មាន បាត់ការយល់មជ្ឈដ្ឋានជុំវិញ បាត់ការវិនិច្ឆ័យបាតុភូតដែលកើតឡើង បាត់បង់ការផ្ជង់អារម្មណ៍។


2. កត្តាហានិភ័យ


- ភាគច្រើននៃមនុស្សកើតជំងឺវង្វេងវង្វាន់ គឺមនុស្សមានវ័យចំណាស អាយុលើសពី៦៥ឆ្នាំ

- ចំពោះមនុស្សអាយុតិចជាង ៦៥ឆ្នាំ ដែលកើតជំងឺនេះ ហៅថា ជំងឺវង្វេងវង្វាន់វ័យក្មេង


3. រោគសញ្ញា


- ក្នុងដំណាក់កាលដំបូង រោគសញ្ញាចាប់ផ្ដើមលេចចេញ រួមមាន បាត់បង់ការចងចាំញឹកញាប់ និងវិវត្តទៅជាវង្វេងវង្វាន់ បុគ្គលិកលក្ខណៈប្រែប្រួល ភាពព្រងើយកន្តើយ បាត់បង់សមត្ថភាពក្នុងការបំពេញការងារប្រចាំថ្ងៃ។

- ការថមថយការចងចាំដូចជា សមត្ថភាពការចាប់យកនិងចងចាំពត័មានថ្មីៗ មិនចងចាំឈ្មោះ និង វត្ថុ មិនចាំពាក្យសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ មិនស្គាល់មុខមនុស្សដែលធ្លាប់ស្គាល់ វង្វេងផ្លូវនៅទីកន្លែងដែលខ្លួនធ្លាប់ស្គាល់ច្បាស់។

- ការថមថយសមត្ថភាពក្នុងការរៀបចំគម្រោងផែនការ និង ការប្រើប្រាស់ឧបករណ៍ដូចជាការបើកបរ ទិញដូរ ការប្រើប្រាស់ថ្នាំ និង ធ្វើការងារ ហើយអាចវិវត្តទៅរកការបាត់បង់សមត្ថភាពអនុវត្តការងារប្រចាំថ្ងៃដូចជា ការហូបចុក ស្លៀកពាក់ ចូលបង្គន់ និងបញ្ហាដំណេក។


4. មូលហេតុបង្ក


មានជំងឺជាច្រើនប្រភេទដែលអាចបង្កអោយមានជំងឺវង្វេងវង្វាន់ ប៉ុន្តែភាគច្រើនពុំមានមូលហេតុច្បាស់លាស់ទេ។ មូលហេតុមួយចំនួនមានដូចជា ជំងឺអាល់ហ្សេមី ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល ការញៀននស្រា មេរោគអេដស៍ ដុំសាច់ខួរក្បាល ការប៉ះទង្គិចខួរក្បាលធ្ងន់ធ្ងរ រលាកស្រោមខួរនិងខួរក្បាល ជំងឺក្រពេញមួយចំនួន (ពកករ) កង្វះវីតាមីន បេ12


5. រោគវិនិច្ឆ័យ


ការធ្វើរោគវិនិច្ឆ័យពឹងផ្អែកទៅលើការសួរនាំពីអ្នកថែទាំនិងអ្នកជំងឺ ការពិនិត្យរាងកាយទូទៅ និងប្រព័ន្ធសរសៃប្រសាទ ពិនិត្យឈាម បូមទឹកឆ្អឹងខ្នង ថតស្កេនខួរក្បាល វាស់ចរន្តអគ្គិសនីខួរក្បាល។


6. ផលវិបាក


- រាងកាយទ្រុឌទ្រោមកង្វះអាហារូបត្ថម្ភដោយសារហូបចុកតិចតួច ភ្លេចហូប ពិបាកទំពារ លេប ងាយឈ្លក់អាចស្ទះផ្លូវដង្ហើម និងរលាកសួត

- អនាម័យរាងកាយមិនល្អ មិនអាចងូតទឹកខ្លួនឯងបាន ដុសធ្មេញ សិតសក់ ចូលបង្គន់

- មានការលំបាកក្នុងទំនាក់ទំនងប្រចាំថ្ងៃ

- ប្រឈមគ្រោះថ្នាក់មួយចំនួនដូចជា គ្រោះថ្នាក់ចរាចរណ៍ ដួល បាត់បង់វត្ថុមានតម្លៃ

- ចំណាយថវិការខ្ពស់ក្នុងការថែទាំ

- ប៉ះពាល់ផ្លូវចិត្តអ្នកថែទាំ


7. ការព្យាបាល


ភាគច្រើនអ្នកជំងឺមិនអាចព្យាបាលជាដាច់ ប៉ុន្តែគ្រូពេទ្យអាចជួយព្យាបាលរោគសញ្ញានិងទប់ស្កាត់ការវិវត្តជំងឺដោយការប្រើប្រាស់ថ្នាំដូចជា Donepezil (Aricept), Rivastigmine, Galantamine, Memantine, Vitamin E, Omega 3, Coenzyme Q10, Gingko។ ការព្យាបាលដោយមិនប្រើថ្នាំមានដូចជា ផ្លាស់ប្តូរមជ្ឈដ្ឋានរស់នៅ បង្កើតភាពជិតស្និទ្ធជាមួយអ្នកជំងឺ លើកទឹកចិត្តអ្នកជំងឺ ហាត់ប្រាណ ទម្លាប់ការទទួលទានដំណេកជៀសវាងសម្លេងរំខាន កាត់បន្ថយសារធាតិកាហ្វេ បង្កើតការវិភាគប្រចាំថ្ងៃរបស់អ្នកជំងឺ ស្តាប់ភ្លេងមានលក្ខណៈស្រទន់ ចិញ្ចឹមសត្វដូចជាឆ្កែ៕


8. វិធីបង្ការ


- ប្រើប្រាស់ខួរក្បាលទៀងទាត់

- ធ្វើការងារប្រើកម្លាំងកាយ និងចូលរួមការងារសង្គម

- បញ្ឈប់ការជក់បារី

- ព្យាបាលជំងឺលើសឈាមអោយបានល្អ

- របបអាហារសំបូរផ្លែឈើ បន្លែ អាស៊ីត Omeg

a3 មានក្នុងត្រី និង គ្រាប់ធញ្ញជាតិមួយចំនួន






























































































0.000 SRY$0.00
SmartVey

Comments