Serey is utilizing Blockchain technology

បញ្ហាបាក់ស្បាតដែលធ្វើឱ្យកុមារងាយជួបប្រទះបំផុត

sivya


សុខភាព៖ សុខភាពចិត្ត ឬបញ្ហាផ្លូវចិត្តពិតជាសំខាន់ចំពោះក្មេង ពិសេសការបាក់ស្បាត ដែលពេលខ្លះអ្នកជាអាណាព្យាបាលពុំចាប់អារម្មណ៍ដោយសារភាពមមាញឹកនៃអាជីព និងការងារប្រចាំថ្ងៃ។


១. តើក្មេងបាក់ស្បាតកើតពីមូលហេតុចម្បងអ្វីខ្លះ?


ក្មេងអាចទទួលរងនូវការបាក់ស្បាត ៤%អាយុក្រោម១៨ឆ្នាំ និងកើតមានចំពោះក្មេងស្រីច្រើនជាងក្មេងប្រុស ប្រសិនពួកគេធ្លាប់បានឆ្លងកាត់នូវបទពិសោធន៍ឈឺចាប់ណាមួយដូចខាងក្រោម៖


ស្ត្រេស រួមជាមួយនឹងការរងរបួសណាមួយក្នុងជីវិត

និស្ស័យផ្ទាល់ខ្លួនបន្តពីជំនាន់មុន

ខ្វះការលើកទឹកចិត្ត ការយកចិត្តទុកដាក់ ឬការទ្រទ្រង់ពីគ្រួសារ និងមិត្តភក្តិ

ធ្លាប់មានប្រវត្តិគ្រួសារមានការធ្លាក់ទឹកចិត្ត និងថប់បារម្ភ ឬកើតមានលើខ្លួនក្មេងផ្ទាល់

ដំណើរនៃខួរក្បាលដែលបញ្ចេញជាទៀងទាត់នូវសារធាតុគីមី និងអ័រម៉ូនរបស់រាងកាយដើម្បីឆ្លើយតបនឹងស្ត្រេស

ការទទួលទានជាតិអាល់កុល ឬថ្នាំញៀនលើសកម្រិត

ការបំពាបំពានរាងកាយ ហឹង្សាផ្លូវភេទ ការរំលោភ ការគំរាមដោយអាវុទ្ធ គ្រោះថ្នាក់ ភ្លើងឆេះ ឬគ្រោះធម្មជាតិជាដើម។

២. តើធ្វើបែបណាដើម្បីការពារកូនរបស់អ្នកពីបញ្ហានេះ?


បង្រៀនក្មេង ឬកូនរបស់អ្នកឱ្យចេះបដិសេដចំពោះអ្នកដែលព្យាយាមប៉ះពាល់រាងកាយ ឬធ្វើឱ្យពួកគេភិតភ័យ

រក្សាទំនាក់ទំនងរវាងឪពុកម្តាយ ជាមួយកូន ឬអ្នកជិតខាង តាមរយៈសកម្មភាពក្នុងគ្រួសារ ការនិយាយ ឬប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក

មានពេលវេលាគ្រប់គ្រាន់សម្រាប់គ្រួសារ ចៀសវាងអំពើហឹង្សាក្នុងគ្រួសារតាមគ្រប់រូបភាព

ផ្តល់ការគាំទ្រ និងការប្រឹក្សាយ៉ាងល្អសម្រាប់ក្មេងដែលប្រឈមនឹងភាពឈឺចាប់ដូចរៀបរាប់ខាងលើ

លើកកម្ពស់កម្មវិធីការពារជាមួយសហគមន៍ ឬប្រព័ន្ធសាលារៀនតាមតំបន់។

អ្នកជាឪពុកម្តាយគួរពិនិត្យឡើងវិញនូវចំណុចខាងលើ និងធ្វើការកែប្រែតាមដែលអាចធ្វើបាន ដើម្បីអនាគតកូនរបស់អ្នកគេចផុតពីការបាក់ស្បាតដ៏គ្រោះថ្នាក់នេះ៕

673.844 SRY$0.00
SmartVey

Comments