Serey is utilizing Blockchain technology

ស្វែងយល់ពីបញ្ហា ក្បាលឥតសក់ ឬទំពែកក្បាល

sivya

ទំពែក គឺសំដៅលើក្បាលដែលឥតមានសក់ ហើយដែលគេកត់សម្គាល់ឃើញថា ច្រើននៅត្រង់បរិវេណ ថ្ងាស់ ផ្នែកខាងលើនៃលលាដក្បាល (បង្ហើយ) ឬម្តុំក្រយៅក្បាល។




ជាធម្មតាមនុស្សគ្រប់រូប សុទ្ធតែជួបប្រទះបញ្ហាសក់ជ្រុះដូចគ្នា គ្រាន់តែតិច ឬច្រើន ហើយក្នុងមួយថ្ងៃ គឺជ្រុះសក់ប្រមាណប្រមាណពី៤០ ទៅ៥០សរសៃ។ ក៏ប៉ុន្តែក្នុងករណី មានការជ្រុះសក់ខ្លាំង គឺជារោគសញ្ញាដែលបញ្ជាក់ថា លោកអ្នកកំពុងតែជួបប្រទះបញ្ហាទំពែកក្បាល។




កត្តាដែលបណ្ដាលឱ្យយើងជ្រុះសក់ គឺមានដូចជា៖




- កត្តាតំណពូជ


- កត្តាអ័រមូន


- កត្តាស្រ្តេស


- ប្រើប្រាស់ផលិតផលមិនត្រូវស្បែកក្បាល


- កង្វះជាតិដែក និងជីវជាតិបំប៉នដទៃទៀត ដែលមាននៅក្នុងអាហារ




សូមបញ្ជាក់ថា តែទោះជាយ៉ាងណា ការជ្រុះសក់ ដោយហេតុផលសក់ខូច ស្ងួតខ្លាំង ទន់ បាក់ ឬដាច់នៅពេលដែលសិតសក់ មិនប្រាកដថាសុទ្ធតែជាសញ្ញានៃការចាប់ផ្តើមកើតរោគទំពែក ទៅថ្ងៃអនាគតឡើយ។




បន្ថែមពីលើនេះ បញ្ហាសក់ទំពែក មិនមែនជាបញ្ហាដែលគួរឱ្យបារម្ភខ្លាំងឡើយ ប្រសិនបើលោកអ្នកសង្កេតឃើញក្បាលរបស់ខ្លួនឯង ប្រែទៅជាឆកជ្រៅៗ ឬមិនសូវមានសក់ ហើយឆាប់ទៅពិគ្រោះជាមួយគ្រូពេទ្យ និងស្វែងរកដំណោះស្រាយតាមវិធីបែបវិទ្យាសាស្រ្ត ឬធម្មជាតិដែលអាចជឿទុកចិត្តបាន។ ជាមួយគ្នានេះដែរ ទម្លាប់រស់នៅប្រចាំថ្ងៃមួយចំនួន ដែលទាក់ទងនឹងការថែទាំសក់ និងស្បែកក្បាល លោកអ្នកគួរតែព្យយាមស្វែងយល់បន្ថែម និងទទួលទានអាហារដែលមានជីវជាតិគ្រប់គ្រាន់ដើម្បីចិញ្ចឹមស្បែកក្បាល និងសរសៃសក់៕

624.421 SRY$0.00
SmartVey

Comments