Serey is utilizing Blockchain technology

ទារកក្រោម ៣ ខែ អាចនឹងស្លាប់បើកើតជំងឺរលាកទងសួត

sivya

ទារក ឬកុមារ ងាយប្រឈមនឹងពពួកវីរុស ឬបាក់តេរីមើលមិនឃើញដែលមានជុំវិញខ្លួន ហើយវាអាចបណ្ដាលឲ្យកូនងាយនឹងឈឺជំងឺផ្សេងៗ ស្របពេលខែនេះ ធ្លាក់ខ្យល់ត្រជាក់ផងនោះ កូនកាន់តែងាយប្រឈមនឹងបញ្ហារលាកទងសួត។



លោកស្រីវេជ្ជបណ្ឌិត កុសល កណិការ ឯកទេសជំងឺកុមារ សញ្ញាប័ត្រពីប្រទេសបារាំងបានបញ្ជាក់ថា ជំងឺរលាកទងសួតលើទារក ឬកុមារ គឺជាជំងឺរលាកផ្លូវដង្ហើមភាគច្រើនបង្កឡើងដោយវីរុស RSV (Respiratory Syncytial Virus)។


វេជ្ជបណ្ឌិតឯកទេសជំងឺកុមាររូបនេះបន្តថា ជំងឺរលាកទងសួតអាចបង្កជាប៉ះពាល់ដល់សុខភាពកូនបានដូចជា៖


ជំងឺរលាកទងសួត អាចបណ្ដាលឲ្យកុមារស្លាប់បាន ប៉ុន្តែក្នុងកម្រិតទាបបំផុត។ ក្រុមកុមារដែលមានអត្រាគ្រោះថ្នាក់ខ្ពស់ គឺទារកដែលមានអាយុក្រោម ៣ខែ ឬកុមារដែលជំងឺបេះដូងពីកំណើត និងមានភាពមិនប្រក្រតីពីកំណើតមួយចំនួន។

ក្នុងករណីខ្លះទៀត ក្រោយជាសះស្បើយហើយ កុមារអាចកើតមានជាអាការៈហត់ ឬដង្ហក់ច្រើនលើកដដែលៗ។ ក្នុងនោះ មានកុមារមួយចំនួន អាចលែងមានអាការៈហត់ ឬដង្ហក់នេះ នៅពេលវិវត្តវ័យធំឡើងៗ។

កុមារមួយចំនួនទៀត អាចកើតជាជំងឺហឺតម្ដង ក្រោយជាពីជំងឺរលាកទងសួតនេះ។


ហេតុនេះហើយទើប លោកស្រីបានណែនាំឲ្យម៉ាក់ប៉ាដឹងពីវិធីការពារកូនពីជំងឺរលាកទងសួតដោយមិនត្រូវឲ្យកូនលេងជាមួយក្មេងៗដែលកើតជំងឺរលាកទងសួត ឬប៉ះពាល់ប្រដាប់ប្រដាដែលក្មេងៗមានជំងឺរលាកទងសួតលេងនោះទេ។


មួយវិញទៀត ម៉ាក់ប៉ាគ្រប់រូបត្រូវឲ្យកូនៗលាងដៃជាមួយនឹងសាប៊ូឲ្យបានញឹកញាប់ និងចៀសវាងការលេងជាមួយកុមារដែលមានជំងឺរលាកទងសួត។

0.000 SRY$0.00
SmartVey

Comments