
សុខភាព៖ ការស្រាវជ្រាវបានឱ្យដឹងថា ការពាក់ខ្សែក្រវ៉ាត់តឹងៗពេក គឺមិនមែនជារឿងល្អនោះទេ ព្រោះវាធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់យើង និងធ្វើឱ្យសរីរាង្គខ្លះចុះខ្សោយផងដែរ។
ផលប៉ះពាល់ទាំងអស់នោះរួមមាន៖
- ក្រហាយទ្រូង
- ឈឺផ្នែកខាងក្រោមនៃសរីរាង្គ
- ហើមពោះ និងទល់លាមក
- ប្រព័ន្ធបន្តពូជរងផលប៉ះពាល់
ដូច្នេះ អ្នកមិនគួរពាក់ខ្សែក្រវ៉ាត់តឹងពេកឡើយ ចំណែកឯខោ ឬសំពត់ដែលអ្នកស្លៀកក៏គួរតែមានទំហំឱ្យសមល្មមនឹងចង្កេះហាមតឹងពេក៕


Comments