Serey is utilizing Blockchain technology

អញ្ចឹងតើបានជាជនជាតិថៃមិនចោលទម្លាប់ញ៉ាំហិលរបស់គេសោះ!

sivya

ក្រៅពីឆ្ងាញ់, ម្ទេសមានអត្ថប្រយោជន៍ជាច្រើនទៀតដល់សុខភាពរបស់មនុស្ស។ ហើយអត្ថប្រយោជន៍មិនមែនមានតែក្នុងម្ទេសស្រស់ទេសូម្បីតែម្ទេសម៉ដ្ឋដែលកិនហើយនោះក៏មានប្រយោជន៍ដល់សុខភាពដែរ។


នេះគឺជាហេតុផលដែលធ្វើឱ្យអ្នកអាចនឹងចង់បន្ថែមរសជាតិហិលទៅក្នុងអាហារប្រចាំថ្ងៃរបស់អ្នក។


១.ជួយសម្រកទម្ងន់: កម្ដៅដែលបញ្ចេញពីផ្លែម្ទេសនឹងជួយសម្រកគីឡូ។


២.ធ្វើឱ្យមានអារម្មណ៍ល្អក្រោយពេលញ៉ាំ: បន្ទាប់ពីបង្កជាភាពក្ដៅក្រហាយលើអណ្ដាតរួចមក, សារធាតុម្យ៉ាងដែលហៅថា Endorphin នៅក្នុងរាងកាយត្រូវបានបញ្ចេញហើយវាមានមុខងារធ្វើឱ្យមនុស្សមានអារម្មណ៍ល្អ។


៣.លំហូរឈាមក្នុងសរសៃឈាមដើរស្រួល: ពេលញ៉ាំម្ទេសម្ដងៗអ្នកប្រាកដជាទទួលបាននូវអារម្មណ៍ក្ដៅហិលខ្លាំងនិងចង្វាក់បេះដូងដើរញាប់, ពេលបេះដូងដើរញាប់វាច្របាច់បញ្ជូនឈាមបានល្អទៅសព្វសារពាង្គកាយ។


៤.កាត់បន្ថយការប្រឈមនឹងជំងឺទឹកនោមផ្អែម: តាមការពិសោធន៍និងការសិក្សាបានបង្ហាញថាម្ទេសជួយកាត់បន្ថយការតម្រូវការបរិមាណជាតិស្ករ ( Insulin ) នៃរាងកាយ៦០%។


៥.ម្ទេសមានវីតាមីនចម្រុះ: នៅក្នុងម្ទេសមានវីតាមីនដូចជាប្រភេទ A, B, C, ជាតិដែក, និង ប៉ូតាស្យូម។


៦.ដោះស្រាយបញ្ហាតឹងច្រមុះ: ពេលញ៉ាំអាហារដែលហិលគឺជៀសមិនផុតពីមានសំបោរហូរចេញពីច្រមុះទេ។ ដូច្នេះវាក៏ជួយសម្រាលការលំបាកពេលតឹងច្រមុះបានមួយផ្នែកធំថងដែរ។


៧.ជួយប្រឆាំងនឹងជំងឺមហារីក: នេះជាអត្ថប្រយោជន៍យ៉ាងអស្ចារ្យមួយសម្រាប់បុរស, ដែលវាជួយការពារទប់ស្កាត់ការរីកសាយនៃជំងឺមហារីកក្រពេញប្រូស្តាត (Prostate ជាផ្នែកមួយនៃប្រព័ន្ធផលិតមេជីវិតឈ្មោល)។

554.290 SRY$0.00
SmartVey

Comments