Serey is utilizing Blockchain technology
តើកត្តាអ្វីខ្លះដែលបណ្ដាលឱ្យក្មេងបែកញើសច្រើនខុសពីធម្មតា?
សុខភាព៖ ការស្រាវជ្រាវបានឱ្យដឹងថា ជាធម្មតាក្មេងដែលចូលចិត្តរត់លេងក្រោមកំដៅថ្ងៃ, ក្មេងបញ្ចេញសកម្មភាព ឬពលកម្មខ្លាំង, ស្លៀកពាក់ខោអាវច្រើនជាន់ ឬអាកាសធាតុក្ដៅខ្លាំង សុទ្ធតែជាកត្តាធ្វើក្មេងបែកញើសដែលវាជារឿងធម្មតាទៅហើយ។
ក៏ប៉ុន្តែក្នុងករណីដែលក្មេងបែកញើសច្រើនពេក វាមិនមែនជារឿងធម្មតានោះទេ ព្រោះវាអាចបណ្ដាលមកពីតំណរពូជ ក្រពេញទីរ៉ូអ៊ីត និងប្រព័ន្ធប្រព័ន្ធសរសៃប្រសាទរបស់ក្មេងកំពុងតែជួបប្រទះបញ្ហាអ្វីមួយ។
ដូច្នេះ បើលោកអ្នកសង្កេតឃើញថា មានក្មេងក្នុងសមាជិកគ្រួសាររបស់អ្នក បែកញើសច្រើនខ្លាំងដែលមើលទៅខុសពីធម្មតា សូមប្រញាប់នាំក្មេងទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ៕
Comments