Serey is utilizing Blockchain technology

កូនអ្នកមានវាសនាជាសេដ្ឋី?៖ សញ្ញា ៤ យ៉ាងដែលបញ្ជាក់ថា កូននឹងជោគជ័យ និងរឹងមាំតាំងពីក្មេង

sivya

យោងតាមការចុះផ្សាយពីប្រភពបរទេស ភាពជោគជ័យ និងសមត្ថភាពរកប្រាក់របស់កុមារនៅថ្ងៃអនាគត មិនមែនពឹងផ្អែកតែលើពិន្ទុសិក្សានោះទេ ប៉ុន្តែស្តែងចេញតាមរយៈបុគ្គលិកលក្ខណៈសំខាន់ៗដែលត្រូវបានបណ្តុះតាំងពីតូច។


ក្មេងដែលមានសក្ដានុពលខ្ពស់តែងមាន «ភាពរឹងមាំផ្លូវចិត្ត» មិនងាយបោះបង់ក្រោយការបរាជ័យ និងមាន «ភាពឆ្លាតវៃផ្នែកអារម្មណ៍» ដែលអាចបង្កើតទំនាក់ទំនង និងទទួលបានការគាំទ្រពីមនុស្សជុំវិញខ្លួនបានយ៉ាងប្រសើរ។ អ្វីដែលកាន់តែពិសេសនោះគឺ «ភាពវៃឆ្លាតផ្នែកហិរញ្ញវត្ថុ» និង «ស្មារតីម្ចាស់ការ» ដែលស្តែងចេញតាមរយៈការចេះគ្រប់គ្រងលុយកាក់ និងការហានរកដំណោះស្រាយដោយខ្លួនឯងនៅពេលបង្កបញ្ហា ជាជាងការរង់ចាំជំនួយពីឪពុកម្តាយ។


ការបណ្ដុះឱ្យកូនចេះតស៊ូ និងម្ចាស់ការលើជីវិតបែបនេះ គឺជាគ្រឹះដ៏រឹងមាំដែលជួយឱ្យពួកគេអាចបង្កើតឯករាជ្យភាពផ្នែកហិរញ្ញវត្ថុ និងទទួលបានជោគជ័យក្នុងអាជីពលឿនជាងក្មេងដទៃ៕

902.593 SRY$0.00
SmartVey

Comments