Serey is utilizing Blockchain technology

តើអ្វីជាជំងឺបូសអន្ទង់?

sivya


បូស គឺជាជំងឺបង្ករោគលើជាលិកាណាមួយនៃសរីរាង្គរបស់យើង។ ការបង្ករោគនេះបង្កឱ្យមានខ្ទុះបិទជិត ទោះបីជាវាកើតឡើងនៅលើកន្លែងណាក៏ដោយ។



ដោយឡែក បូសមួយប្រភេទទៀត តែងតែកើតឡើងលើបរិវេណបាត (គូទ) ហើយជាទូទៅប្រភពដើមដំបូងបំផុតរបស់វាគឺកើតនៅខាងក្នុងរន្ធបាត ហើយនៅពេលដែលប្រភពខាងក្នុងរន្ធបាតក្លាយជាខ្ទុះ វាចាប់ផ្ដើមស៊ីចាក់ចេញរកផ្លូវ ដោយជួនកាលវាចាក់ចេញមកក្រៅ ជួនកាលវាចាក់ចូលទៅផ្នែកខាងក្នុង ស៊ីរូងទៅខាងលើជ្រៅ ដូច្នេះហើយ ទើបគេចាត់ទុកបូសប្រភេទនេះថា «បូសអន្ទង់»។


ត្រូវចាំថា បូសកើតឡើងនៅកន្លែងផ្សេងៗលើរាងកាយ មិនត្រូវចាត់ទុកថាជាបូសអន្ទង់នោះទេ តែបូសកើតឡើងជុំវិញបរិវេណរន្ធបាត ទើបហៅថា បូសអន្ទង់។


គេសង្កេតឃើញថា អ្នកកើតបូសអន្ទង់ គឺមនុស្សពេញវ័យស្ថិតនៅចន្លោះវ័យ ២០ឆ្នាំ ទៅ ៦០ឆ្នាំ និងភាគច្រើនជាបុរស។


បើទោះបីជាគ្រូពេទ្យជំនាញពុំទាន់រកឃើញពីមូលហេតុជាក់លាក់ដែលបង្ករោគបូសអន្ទង់ តែគេសង្កេតឃើញថា អ្នកជំងឺបូសអន្ទង់ភាគច្រើនកើតជំងឺនេះស្រាប់។


ចំពោះចំណីអាហារ គេពុំរកឃើញថា ជាមូលហេតុបង្កជំងឺបូសអន្ទុងនោះទេ ក៏ប៉ុន្តែការសន្និដ្ឋានរបស់អ្នកវិទ្យាសាស្រ្តធំៗបានឱ្យដឹងថា «នៅជុំវិញបរិវេណគូទ មានបង្កប់ដោយកូនក្រពេញតូចៗជាច្រើន ហើយនៅពេលដែលកូនក្រពេញតូចៗនោះ មានផ្លូវចាក់បង្ហូរទៅផ្នែកខាងក្នុងរន្ធគូទដែលអាចមានដូចជា ទឹកលាមក ទឹករងៃចេញចូលជារៀងរាល់ថ្ងៃ។ ប្រសិនបើមានកំណក ឬកំទេចអ្វីម្យ៉ាងទៅរាំងស្ទះកន្លែងរន្ធបង្ហូរទឹកនោះ វានឹងធ្វើឱ្យមេរោគនៅក្នុងរន្ធបាតបញ្ចេញមកក្រៅវិញមិនរួច ហើយក៏បង្កកូនចៅក្លាយជាខ្ទុះ បន្ទាប់ពីខ្ទុះរួចមក វាក៏រីករាលដាលខ្លួនកាន់តែធំ និងព្យាយាមស៊ីចាក់ចេញផ្លូវមកក្រៅរួចចូលទៅខាងក្នុងវិញ។


រោគសញ្ញាសំខាន់ៗនៃបូសអន្ទង់ មិនសូវខុសគ្នាពីរោគសញ្ញាបូសដទៃឡើយ ដូចជា ការហើមធំ ការឈឺចាប់បរិវេណបូសនៅរន្ធបាត។ អាការឈឺចាប់នៅបរិវេណរន្ធបាត យើងអាចសន្និដ្ឋានថា វាជារោគសញ្ញានៃបូសអន្ទង់។


គួរបញ្ជាក់ថា អ្នកជំងឺបូសអន្ទង់អាចមានការឈឺចាប់រន្ធបាតខ្លាំង ដោយសារតែ បូសអន្ទង់បានស៊ីចាក់ឡើងទៅផ្នែកខាងលើនៃរន្ធបាត។


ការធ្វើរោគវិនិច្ឆ័យពិនិត្យរកមើលជំងឺបូសអន្ទង់ អ្នកជំងឺពុំត្រូវបានណែនាំឱ្យមកជួបជាមួយគ្រូពេទ្យ បន្ទាប់ពីមានអាការឈឺរន្ធ (គូទ។ ការធ្វើរោគវិនិច្ឆ័យ គ្រូពេទ្យអាចអាចធ្វើការសាកសួរពីអាការរបស់អ្នកជំងឺ បន្ទាប់មកពិនិត្យភ្នែក ដោយដៃគ្រូពេទ្យ។


ការព្យាបាលជំងឺបូសអន្ទង់ មានតែការវះកាត់មួយគត់ដែលអាចជាសះស្បើយ ដោយសារតែគ្រូពេទ្យវះកាត់យកប្រភពបូសអន្ទង់ចេញពីរន្ធបាត។ ការវះកាត់អាចត្រូវបានធ្វើឡើងចំនួន ២ ទៅ ៣ លើក ដើម្បីកម្ចាត់ប្រភពនៃជំងឺបូសអន្ទង់ចេញអស់ពីរន្ធបាត(គូទ)។


ក្រៅពីនោះ ក្នុងករណីអាការឈឺរន្ធបាត បូករួមទាំងហើម គ្រូពេទ្យអាចព្យាបាលដោយការចុះបង្ហូរខ្ទុះ តែវិធីនេះមិនអាចជាដាច់នោះទេ គ្រាន់តែជា វាគ្រាន់តែជួយឱ្យអាការអ្នកជំងឺបានធូរស្រាលមួយរយៈ ក្រោយមកជំងឺនឹងរើឡើង។


អ្នកកើតជំងឺបូសអន្ទុង ដែលមិនព្រមធ្វើការព្យាបាលវះកាត់ នឹងប្រឈមផលវិបាកមួយចំនួនដូចជា ប៉ះពាល់ដល់សរសៃឈាម រលួយសាច់ខ្មៅដុំៗត្រង់កន្លែងបូស ហើយអាចឈានដល់ការកាត់ពោះវៀនមួយកង់ៗដើម្បីព្យាបាលត្រង់កន្លែងនោះ៕

0.000 SRY$0.00
SmartVey

Comments