Serey is utilizing Blockchain technology

តេីតែបៃតងមានប្រយេាជន៍ដូចគេថា ឬគ្រាន់តែជាពាក្យចចាមអារ៉ាម?

sivya

តែបៃតងត្រូវបានមនុស្សភាគច្រេីននិយមប្រេី និងយកវាមកបរិភោគ ហើយតែបៃតងនេះ មានប្រវត្តិជាយូរណាស់មកហេីយនៅប្រទេសចិន ដែលគេយកមកធ្វេីទៅជាថ្នាំឈឺក្បាល ក៏ដូចជាព្យាបាលជំងឺផ្លូវចិត្តដែរ។ តែបៃតងមានវីតាមីន B, Folate (អាស៊ីតហ្វូលិកដែលកើតឡើងដោយធម្មជាតិ) ម៉ង់ហ្គាណែស ប៉ូតាស្យូម ម៉ាញ៉េស្យូម ជាតិកាហ្វេអ៊ីន និងសារធាតុប្រឆាំងអុកស៊ីតកម្មដទៃទៀត។

យេាងទៅតាមការស្រាវជ្រាវ ការផឹកតែបៃតងជាប្រចាំថ្ងៃជួយបញ្ចុះសម្ពាធឈាម និងកូឡេស្តេរ៉ូលបាន។ ម្យ៉ាងទៀតវាជួយឱ្យធ្មេញរឹងមាំ ជៀសវាងការពុកធ្មេញ ប្រសិនបេីអ្នកប្រេីថ្នាំខ្ពុលមាត់ដែលមានជាតិតែបៃតង។


ផ្ទុយទៅវិញ គេមិនបានរកឃេីញភស្តុតាងដែលអាចបញ្ជាក់ថា តែបៃតងជួយការពារពីជំងឺមហារីកនេាះទេ។ ម្យ៉ាងទៀត គេក៏មិនបានរកឃេីញដែរថា វាអាចជួយបញ្ចុះទម្ងន់ ឬមានសមត្ថភាពប្រយុទ្ធប្រឆាំងជំងឺបាត់បង់ការចងចាំអាល់ហ្សៃមឺរ។



SmartVey

Comments