Serey is utilizing Blockchain technology

ស្វែងយល់ពីជម្ងឺស្រែង និងការព្យាបាល

sivya


ស្រែង ជាប្រភេទជម្ងឺងាយឆ្លង និងបង្កឡើងដោយមេរោគផ្សិតលើស្រទាប់ស្បែកលើ។ មេរោគផ្សិតនោះមានឈ្មោះថា ឌែម៉ាតូហ្វីត។



ជម្ងឺស្រែងច្រើនកើតឡើងលើមនុស្សដែលស្ថិតនៅតំបន់ក្ដៅ និងពិសេសមនុស្សស្ថិតក្នុងវ័យពី១៣ ទៅ ១៤ឆ្នាំ។



ជម្ងឺស្រែង ច្រើនកើតឡើងត្រង់បរិវេណគូទ ប្រអប់ដៃ និងជើង ករ ស្បែកក្បាល និងមុខ និងជាពិសេសត្រង់សន្លាក់កែងដៃ និងជង្គង់។



+រោគសញ្ញានៃជម្ងឺស្រែង



- ស្បែកឡើងក្រាស់ និងមានកន្ទួលរាងមូលពណ៌ក្រហម រមាស់ និងមានរបកស្បែកផងដែរ។



+មូលហេតុបង្កឱ្យកើតជម្ងឺស្រែង៖



- ប្រើប្រាស់ពពួកថ្នាំបន្ថយប្រព័ន្ធការពារខ្លួនដូចជាថ្នាំគ័រទីកូអ៊ីតយូរពេលជាដើម។


- អ្នកដែលមានប្រព័ន្ធការពារខ្លួនខ្សោយដូចជាអ្នកកើតជម្ងឺអេដស៍ របេងជាដើម អ្នកមានជម្ងឺតម្រងនោម និងអ្នកជម្ងឺទឹកនោមផ្អែម។


- កង្វះអនាម័យខ្លួនប្រាណ។


- ញើសស្អុះស្អាប់ខ្លាំង ហើយផ្អិបនឹងស្បែក (ដូចជា ចង្វែបគូទ ទើបគូទឧស្សាហ៍កើតស្រែង)...។



តែគេសង្កេតឃើញថា កត្តា ២ យ៉ាងសំខាន់ៗដែលបង្កឱ្យកើតជម្ងឺស្រែងគឺ៖



១- ប្រព័ន្ធភាពស៊ាំដំណើរការខុសប្រក្រតី ហើយវាយប្រហារលើកោសិកាស្បែកខ្លួនឯង ដោយស្មានថាកោសិកាស្បែករបស់ខ្លួនជាបាក់តេរីអាក្រក់ ឬវីរុសដែលមកពីខាងក្រៅ ទើបបណ្ដាលឱ្យកោសិកាស្បែកប្រែទៅជាក្រាស់ពណ៌ក្រហម និងរលាក ហើយវិវត្តន៍ទៅជាជម្ងឺស្រែងតែម្ដង។ (បានន័យថា ប្រតិកម្មស្បែកដោយសារតែដំណើរការមិនប្រក្រតីនៃប្រព័ន្ធភាពស៊ាំ។ ប្រព័ន្ធភាពស៊ាំក្នុងរាងកាយរបស់យើង ជាអ្នកការពារ កម្ចាត់ និងទប់ទល់ជម្ងឺផ្សេងៗ។)



២- ហ្សែនពីឪពុកម្ដាយដែលធ្លាប់កើតជម្ងឺស្រែងពីមុនមក ក៏ជាមូលហេតុធ្វើយើងកើតជម្ងឺស្រែងផងដែរ។



+វិធីការពារជម្ងឺស្រែង៖



- អនាម័យខ្លួនប្រាណជាប្រចាំ ងូតទឹកសម្អាតខ្លួនជាមួយសាប៊ូ ហើយជូតសម្អាតខ្លួនឱ្យស្ងួត។


- នៅឱ្យឆ្ងាយពីអ្នកជម្ងឺស្រែង និងដាច់ខាតកុំប៉ះពាល់ដោយផ្ទាល់លើអ្នកជម្ងឺស្រែង ព្រោះវាងាយឆ្លង។


- ប្រយ័ត្នក្នុងការប្រើប្រាស់សម្ភារៈរួមជាមួយអ្នកជម្ងឺស្រែង។



+វិធីព្យាបាលជម្ងឺស្រែង៖



- ជម្ងឺស្រែងអាចបាត់ទៅវិញដោយខ្លួនឯងក្នុងរយៈពេលជិតមួយខែ តែករណីនេះកម្រកើតមានណាស់។


- ប្រើក្រែម ដែលមានថ្នាំសម្លាប់ពពួកផ្សិត ដោយយោងតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ មានដូចជាថ្នាំ Miconazole ឬ Clotrimazole ។


- លាងសម្អាតកន្ទួល ជាមួយនឹងសាប៊ូ និងទឹក ហើយសម្ងួតខ្លួនឱ្យស្ងួតបន្ទាប់ពីងូតទឹករួច។


- ចំណុចសំខាន់បំផុតនោះគឺប្រឹក្សាយោបល់ជាមួយវេជ្ជបណ្ឌិត ដើម្បីរកការព្យាបាល។



ចំណាំ៖ ជម្ងឺស្រែង មិនបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរនោះទេ តែការទុកឱ្យជម្ងឺនេះយូរដោយមិនព្រមរកវិធីព្យាបាលមិនមែនជាដំណោះស្រាយល្អនោះទេ៕ តែការទុកឱ្យជម្ងឺនេះយូរដោយមិនព្រមរកវិធីព្យាបាលមិនមែនជាដំណោះស្រាយល្អនោះទេ៕

822.256 SRY$0.00
SmartVey

Comments