Serey is utilizing Blockchain technology

មូលហេតុដែលបណ្តាលឱ្យមានក្លិនខ្លួន

sivya

សុខភាពៈ ក្លិនខ្លួន គឺមិនមែនជារឿងធម្មតានោះទេ វាពិតជាធ្វើឱ្យប៉ះ ពាល់អារម្មណ៍ខ្លាំងណាស់ ជាពិសេសពេលចូលក្នុងចំណោមគេឯង។ ក្លិនខ្លួន បណ្តាលមកពីក្រពេញនៅតាមបរិវេណក្លៀក ប្រដាប់ភេទ ក្រលៀន គូទ និងសុដន់ បញ្ចេញសារធាតុ ដែលមានក្លិនមកខាងក្រៅ តាមរយៈការបែកញើស។ ជាមួយគ្នានេះ ការអនាម័យខ្លួនមិនបានដិត ដល់ បណ្តាលឱ្យមានក្អែល និងមេរោគប្រមូលផ្តុំ ជាមូលហេតុចម្បង នាំឱ្យមានក្លិនខ្លួន។ ហើយការប្រែប្រួលលំនឹងជាតិអាស៊ីដបាស ឬ


ហៅថា PH ក៏ជាមូលហេតុធ្វើឱ្យមានក្លិនផងដែរ។ អាស៊ីដបាស មាន តួនាទីរក្សាតុល្យភាពអាស៊ីដនៅលើស្បែក ដូច្នេះ កាលណា អាស៊ីដបាស ប្រែប្រួលលំនឹង វានឹងបង្កឱ្យមានក្លិនខ្លួន៕

657.467 SRY$0.00
SmartVey

Comments