
ការក្អកនៅក្នុងម៉ោងធ្វើការ ពេលកំពុងរៀនឬកំពុងប្រជុំគឺជាស្ថានភាពមួយដែលរំខានដល់ខ្លួនឯងនឹងអ្នកនៅជុំវិញខ្លួន។ ប្រសិនបើអ្នកត្រូវទឹកភ្លៀង ឬនៅក្នុងអាកាសធាតុត្រជាក់ញឹកញាប់ ប្រាកដណាស់អ្នកមានជំងឺផ្ដាសាយឬក្អកជាមិនខាន។ ប្រសិនបើអ្នកព្យាបាលក្អកមិនទាន់ពេលវេលាទេ វានិងបង្កអោយមានបញ្ហាផ្សេងទៀត។ ការបរិភោគអាហារមួយចំនួនក៏អាចមានប្រសិទ្ធភាពប្រសើរជាងការលេបថ្នាំគ្រាប់ ឬថ្នាំសេរ៉ូមក្អក។
គួរតែសាកល្បងញាំអាហារទាំង ៥ប្រភេទនេះសិន មុននឹងទៅមន្ទីរពេទ្យ។
អាហារទាំង ៥ប្រភេទមាន ដូចជា៖
១.ខ្ញី
ខ្ញីគឺជាអាហារមួយដែរល្អសម្រាប់ព្យាបាលក្អក។គ្រាន់តែយកខ្ញីមួយជំនិតមកទំពា ក្អករបស់អ្នកនឹងបាត់ភ្លាម។ប្រសិនបើមានរសជាតិខ្លាំងពេកអ្នកក៏អាចយកទៅឆុងជាតែលាយជាមួយស្ករក៏បាន។
២. អាហារក្ដៅនិងមានរសជាតិហិល
វាជាការពិតណាស់ដែរអាហារក្ដៅនិងហិលអាចព្យាបាលការក្អកនិងផ្ដាសាយបានយ៉ាងរហ័សពីព្រោះនៅពេលដែលយើងបរិភោគហើយយើងនឹងបែកញើស។
៣. ស៊ុបមាន់
ស៊ុបមាន់ជាជម្រើសដ៏ល្អក្នុងការបណ្ដេញជំងឺផ្ដាសាយនឹងក្អកចេញពីក្នុងខ្លួន។ស៊ុបមាន់មិនត្រឹមតែជួយព្យាបាលមិនអោយក្អកទេ ថែមទាំងជួយបង្កើនថាមពលទៀត។
៤.ខ្ទឹម
ខ្ទឹមសរមានសមត្ថភាពខ្ពស់ជួយសម្រួលដល់បំពង់កនៅពេលដែរអ្នកមានអាការៈក្អក ដោយសារផ្ដាសាយ។ ខ្ទឹមសក៏អាចបំផ្លាញបាក់តេរីនៅក្នុងបំពង់ករបស់អ្នកផងដែរ។ ដោយគ្រាន់បន្ថែមខ្ទឹមសច្រើនបន្តិចចូលទៅក្នុងម្ហូបអាហារជាការស្រេច។
៥. ផ្លែ ក្រូច
នៅអំឡុងពេលផ្ដាសាយឫក្អកខ្លាំងយកល្អអ្នកគួរទទួលទានប្រភេទ ក្រូចអោយបានច្រើនដូចជាក្រូចឆ្មា ក្រូចពោធិ៍សាត់ជាដើម ពីព្រោះក្រូចមានផ្ទុកសារធាតុវីតា
មីនC ដែរវាសំខាន់សម្រាប់សុខភាព។


Comments