Serey is utilizing Blockchain technology

អាហារ ៣ ក្រុម ដែលយើងគួរទទួលទានរាល់ថ្ងៃ ដើម្បីសុខភាព

sivya

សុខភាព៖ អាហារ ៣ ក្រុម ដែលយើងទទួលទានរាល់ថ្ងៃ គឺជាប្រភេទអាហារផ្ដល់ថាមពល បង្កើនការលូតលាស់សរីរាង្គ ការពារ និងប្រឆាំងជម្ងឺ ។

ខាងក្រោមនេះ ជាការបញ្ជាក់ជូននូវអាហារទាំង ៣ ក្រុម ។



១. អាហារថាមពល ផ្ដល់នូវកម្លាំង និង ចំហេះ៖ អាហារប្រភេទស្ករ មិនថាស្ករអ្វីនោះទេ ដូចជាស្ករអំពៅ ស្ករត្នោត ឬទឹកឃ្មុំ ។ អាហារប្រភេទម្សៅមានដូចជានំប៉័ង នំបញ្ចុកជាដើម។ អាហារប្រភេទខ្លាញ់ និងប្រេងរុក្ខជាតិគ្រប់ប្រភេទទាំងអស់ ដូចជា ប្រេងសណ្ដែក ប្រេងដូង ខ្លាញ់ត្រីជាដើម។



២. អាហារស្ថាបនា ផ្ដល់ភាពលូតលាស់រាងកាយ៖ ដូចជា ត្រីគ្រប់ប្រភេទ (មិនថាជាត្រីតូច ត្រីធំ) ស៊ុតបក្សី សាច់សត្វគ្រប់ប្រភេទ និងសណ្ដែកគ្រប់មុខ ដូចជាសណ្ដែកដី សណ្ដែកសៀង ឬ សណ្ដែកបាយជាដើម។



៣. អាហារការពាររាងកាយពីជម្ងឺ៖ ដូចជា បន្លែ និងរុក្ខជាតិណាដែលមានពណ៌បៃតងចាស់ (ស្លឹកបាស ផ្ទី ត្រកួន។ល។) និងបន្លែផ្លែឈើដែលមានពណ៌ លឿងទុំ (ល្ពៅ ស្វាយទុំ ល្ហុង។ល។) ។



ក្នុងមួយថ្ងៃ លោកអ្នកគួរទទួលទានអាហារ ដែលផ្ទុកនូវក្រុមអាហារទាំង ៣ ក្រុមនេះ ទើបទទួលបានថាមពល ជំនួយដល់ការលូតលាស់ និងពង្រឹងប្រព័ន្ធសរីរាងទាំងអស់ក្នុងខ្លួនឱ្យរឹងមាំ ដើម្បីការពារ និងប្រឆាំងជម្ងឺ។



លោកអ្នកអាចទទួលទានអាហារផ្សំពីគ្រឿងផ្សំ ទាំង ៣ ក្រុមខាងលើ ក្នុងពេលតែមួយតែម្ដង ឬទទួលទានអាហារស្ថិតក្នុងក្រុមណាមួយមុនក៏បានដែរ សំខាន់ឱ្យតែក្នុងមួយថ្ងៃ លោកអ្នកទទួលទានអាហារដែលមានផ្ទុកនូវសារធាតុទាំង ៣ ក្រុមខាងលើ៕




















772.392 SRY$0.00
SmartVey

Comments