*

គ្រឿងផ្សំ:
- ឆ្អឹងជំនីជ្រូក
- ទឹកត្រី
- ទឹកស៊ីអ៊ីវ
- ម្សៅឆា
- ម្សៅបំពង
- ទឹកប៉េងប៉ោះ
- ស្ករ
- ប្រេងឆា
- ប៉េងប៉ោះទុំ ត្រសក់ ខ្ទឹមបារាំង ម្នាស់ ម្ទេសប្លោក
វិធីធ្វើ:
- យកកូនចានមួយដាក់ម្សៅបំពងលាយជាមួយទឹកឱ្យខាប់ ឆ្អឹងជំនីជ្រូកកាត់ជាដុំៗ រួចយក មកជ្រលក់និងចានម្សៅ ទើបយកទៅបំពងក្នុងខ្ទះដែលមានខ្លាញ់កំពុងក្តៅ ឱ្យក្រហមទើបស្រង់ ដាក់ចាន។
-ត្រសក់ចិតជាចង្វាមូល ប៉េងប៉ោះហាន់ជាបន្ទះក្រាស់បន្តិច ខ្ទឹមបារាំង ហាន់បណ្តោយជាបន្ទះ ប៉ុនម្រាមដៃ ម្នាស់ហាន់ប៉ុនម្រាមដៃ ម្ទេសប្លោកហាន់ប៉ុន២ម្រាមដៃ។
- យកទឹកមួយកូនចានចង្កឹះ ចាក់ទឹកត្រី ទឹកស៊ីអ៊ីវ អំបិល ស្ករ ទឹកប៉េងប៉ោះ ម្សៅឆា លាយចូលគ្នា កូរឱ្យសព្វ ភ្លក្សមើលឱ្យដឹង ជូរផ្អែមប្រៃល្មមស្មើគ្នា ។
- ដាក់ខ្ទះ ចាក់ប្រេងឆាឱ្យក្តៅ ដាក់ខ្ទឹមសចិញ្ច្រាំឱ្យឈ្ងុយ ចាក់បន្លែទាំងប៉ុន្មានមុខចូលឆា ទើបចាក់ ទឹកម្សៅឆាដែលលាយ ទុករួចនោះមកលើបន្លែ ឆាឱ្យឆ្អិនល្មម ទើបចាក់ឆ្អឹងជំនីបំពងនោះចូល ជា ក្រោយ ឆាមួយភ្លេត ដួសដាក់ចាន ជាការស្រេច ។


Comments